ព្រះត្រៃបិដក ភាគ ៦៨

 [២១៧​] ពាក្យ​ថា ខ្ញុំ​ព្រះអង្គ​នេះ​ ជ្រះថ្លា​ក្រៃពេក គឺ ខ្ញុំ​ព្រះអង្គ​នេះ​ ជ្រះថ្លា ជឿ​ ចុះចិត្ត​ស៊ប់​ ជឿ​មាំ​ក្រៃពេក​ថា សង្ខារ​ទាំងពួង​មិន​ទៀង​។បេ​។ ខ្ញុំ​ព្រះអង្គ​នេះ ជ្រះថ្លា ជឿ ចុះចិត្ត​ស៊ប់ ជឿ​មាំ​ក្រៃពេក​ថា របស់​ណា មានការ​កើតឡើង​ជា​ធម្មតា​ របស់​នោះ មានការ​រលត់​ទៅ​វិញ​ជា​ធម្មតា​ ហេតុ​នោះ (លោក​ពោល​ថា​) ខ្ញុំ​ព្រះអង្គ​នេះ​ ជ្រះថ្លា​ក្រៃពេក។
 [២១៨​] ពាក្យ​ថា ព្រោះ​បាន​ស្ដាប់​ព្រះបន្ទូល​នៃ​ព្រះអង្គ​ជា​ព្រះ​មុ​និ ត្រង់​ពាក្យ​ថា​ មុនិ សេចក្តី​ថា ញាណ លោក​ហៅថា​ មោ​នៈ​ បាន​ដល់​បញ្ញា​ ការ​ដឹង​ច្បាស់។បេ។ មុនិ​នោះ កន្លង​នូវ​បណ្ដាញ​ គឺ​ កិលេស​ ជា​គ្រឿង​ចំ​ពាក់។ ពាក្យ​ថា​ ព្រោះ​បាន​ស្ដាប់​ព្រះបន្ទូល​នៃ​ព្រះអង្គ​ជា​ព្រះ​មុនិ បាន​សេចក្តី​ថា​ ព្រោះ​បាន​ស្ដាប់ ឮ រៀន ចងចាំ​ទុក កំណត់ទុក​នូវ​ព្រះបន្ទូល គន្លង​នៃ​ព្រះបន្ទូល​ ទេសនា អនុសន្ធិ​នៃ​ព្រះអង្គ ហេតុ​នោះ (លោក​ពោល​ថា​) ព្រោះ​បាន​ស្ដាប់​ព្រះបន្ទូល​នៃ​ព្រះអង្គ​ជា​ព្រះ​មុនិ។
 [២១៩​] ពាក្យ​ថា ព្រះសម្ពុទ្ធ​ទ្រង់​មាន​គ្រឿង​បិទ បើក​ហើយ​ ត្រង់​ពាក្យ​ថា​ គ្រឿង​បិទ បាន​ដល់ គ្រឿង​បិទ ៥ គឺ គ្រឿង​បិទ​គឺ​តណ្ហា គ្រឿង​បិទ​គឺ​ទិដ្ឋិ គ្រឿង​បិទ​គឺ​កិលេស​ គ្រឿង​បិទ​
ថយ | ទំព័រទី ១៧៨ | បន្ទាប់
ID: 637357775230820913
ទៅកាន់ទំព័រ៖