ព្រះត្រៃបិដក ភាគ ៦៨

គឺ​ទុច្ចរិត គ្រឿង​បិទ​គឺ​អវិជ្ជា។ គ្រឿង​បិទ​ទាំងនោះ​ ព្រះពុទ្ធ​មាន​ព្រះ​ភាគ ទ្រង់​បើក គឺ​កំចាត់​បង់ ដក​ឡើង លះបង់ ផ្ដាច់ផ្ដិល​ រំងាប់​ គ្រប​សង្កត់ ធ្វើ​មិន​គួរឲ្យ​កើតឡើង​បាន​ ដុត​ដោយ​ភ្លើង​ គឺ​ ញាណ​ហើយ​ ហេតុ​នោះ​ ព្រះពុទ្ធ ឈ្មោះថា​ មាន​គ្រឿង​បិទ បើក​ហើយ។ ពាក្យ​ថា​ ព្រះពុទ្ធ បាន​ដល់​ ព្រះមានព្រះភាគ។បេ។ បញ្ញត្តិ​ថា ព្រះពុទ្ធ​នេះ​ កើត​ព្រោះ​ការ​ត្រាស់​ដឹង​ ហេតុ​នោះ (លោក​ពោល​ថា​) ព្រះសម្ពុទ្ធ​ទ្រង់​មាន​គ្រឿង​បិទ បើក​ហើយ។
 [២២០​] អធិប្បាយ​ពាក្យ​ថា ព្រះអង្គ​មិន​មាន​គ្រឿង​រឹង​រូ​ស ទ្រង់​មាន​បដិភាណ​ ត្រង់​ពាក្យ​ថា មិន​មាន​គ្រឿង​រឹង​រូ​ស សេចក្តី​ថា រាគៈ​ឈ្មោះថា​គ្រឿង​រឹងរូស​ ទោសៈ​ឈ្មោះថា​គ្រឿង​រឹងរូស​ មោហៈ​ឈ្មោះថា​គ្រឿង​រឹងរូស ក្រោធ​ឈ្មោះថា​គ្រឿង​រឹងរូស ការ​ចងគំនុំ ឈ្មោះថា​គ្រឿង​រឹងរូស​។បេ​។ អកុសលា​ភិ​សង្ខារ​ទាំងអស់​ ឈ្មោះថា​គ្រឿង​រឹងរូស។ គ្រឿង​រឹងរូស​ទាំងនោះ​ ព្រះពុទ្ធ​មានជោគ​ ទ្រង់​លះបង់ ផ្ដាច់ផ្ដិល​ឫសគល់ ធ្វើឲ្យ​សល់​តែ​ទីនៅ​ ដូចជា​ទីនៅ​នៃ​ដើមត្នោត​ ឲ្យ​ដល់​នូវ​ការ​មិនកើត​មាន ធ្វើឲ្យ​ជា​ធម៌​លែងកើត​តទៅ​ទៀត ហេតុ​នោះ​ ព្រះពុទ្ធ​ឈ្មោះថា​ មិន​មាន​គ្រឿង​រឹងរូស។
ថយ | ទំព័រទី ១៧៩ | បន្ទាប់
ID: 637357775570648966
ទៅកាន់ទំព័រ៖