ព្រះត្រៃបិដក ភាគ ៦៨

ពាក្យ​ថា ទ្រង់​មាន​បដិភាណ បាន​ដល់​បុគ្គល​មាន​បដិភាណ​ ៣ ពួក​ គឺ បុគ្គល​មាន​បដិភាណ​ព្រោះ​បរិយត្តិ​ ១ បុគ្គល​មាន​បដិភាណ​ព្រោះ​បរិ​បុច្ឆា​ ១ បុគ្គល​មាន​បដិភាណ​ព្រោះ​អធិ​គមៈ​ ១។
 បុគ្គល​មាន​បដិភាណ​ព្រោះ​បរិយត្តិ តើ​ដូចម្ដេច។ បុគ្គល​ខ្លះ​ ក្នុង​លោក​នេះ​ រៀន​ពុទ្ធវចនៈ គឺ​ សុ​ត្តៈ គេយ្យៈ​ វេយ្យាករណៈ គាថា​ ឧទានៈ ឥតិ​វុត្ត​កៈ ជាត​កៈ អព្ភូត​ធម្មៈ វេ​ទល្លៈ ពុទ្ធវចនៈ​នោះ​ រមែង​ភ្លឺច្បាស់​ដល់​បុគ្គល​នោះ ព្រោះ​អាស្រ័យ​បរិយត្តិ​នេះ ឈ្មោះថា​ បុគ្គល​មាន​បដិភាណ​ព្រោះ​បរិយត្តិ។
 បុគ្គល​មាន​បដិភាណ​ព្រោះ​បរិ​បុច្ឆា តើ​ដូចម្ដេច។ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​សាកសួរ​ក្នុង​អត្ថ ក្នុង​ធម៌​គួរ​ដឹង ក្នុង​លក្ខណៈ​ ក្នុង​ហេតុ ក្នុង​ឋានៈ និ​ងអដ្ឋា​នៈ​ សភាវៈ​មាន​អត្ថ​ជាដើម​នោះ​ រមែង​ភ្លឺច្បាស់​ដល់​បុគ្គល​នោះ ព្រោះ​អាស្រ័យ​ការសាកសួរ នេះ​ឈ្មោះ​ថា​ បុគ្គល​មាន​បដិភាណ​ព្រោះ​បរិ​បុច្ឆា។
 បុគ្គល​មាន​បដិភាណ​ព្រោះ​អធិ​គមៈ តើ​ដូចម្ដេច។ បុគ្គល​ខ្លះ​ ក្នុង​លោក​នេះ​ ត្រាស់​ដឹង​សតិ​ប្ប​ដ្ឋាន ៤ សម្ម​ប្ប​ធាន ៤ ឥទ្ធិ​បា​ទ ៤ ឥន្រ្ទិយ ៥ ពលៈ​ ៥
ថយ | ទំព័រទី ១៨០ | បន្ទាប់
ID: 637357775981268601
ទៅកាន់ទំព័រ៖