ព្រះត្រៃបិដក ភាគ ៦៨

ពោង្ឈង្គ ៧ អដ្ឋង្គិក​មគ្គ​ដ៏​ប្រសើរ​ អរិយមគ្គ​ ៤ សាមញ្ញ​ផល ៤ បដិសម្ភិទា ៤ អភិញ្ញា ៦ បុគ្គល​នោះ ដឹង​អត្ថ ដឹង​ធម៌ ដឹង​និរុត្តិ កាល​បុគ្គល​ដឹង​អត្ថ​ហើយ​ អត្ថ​ក៏​ភ្លឺច្បាស់ កាល​បុគ្គល​ដឹង​ធម៌​ហើយ ធម៌​ក៏​ភ្លឺ​ច្បាស់​ កាល​បុគ្គល​ដឹង​និរុត្តិ​ហើយ​ និរុត្តិ​ក៏​ភ្លឺច្បាស់ ការ​ដឹង​ក្នុង​ធម៌​ទាំង ៣ នេះ​ ឈ្មោះថា​បដិភាណ​ប្ប​ដិ​សម្ភិទា។ ព្រះមានព្រះភាគ ទ្រង់​ប្រកប​ហើយ​ ប្រកប​ព្រម ចូល​ទៅ​ជិតដល់ ចូល​ទៅ​ជិត​ដល់​ព្រម ចូល​ទៅ​ជិត​សម្រេច​ ចូល​ទៅ​ជិត​សម្រេច​ព្រម​ រួបរួម ដោយ​បដិសម្ភិទា​នេះ ហេតុ​នោះ ព្រះពុទ្ធ ឈ្មោះថា​ ទ្រង់​មាន​បដិភាណ។ បុគ្គល​ណា ពុំ​មាន​បរិយត្តិ ពុំ​មា​នប​រិបុ​ច្ឆា ពុំ​មាន​អធិ​គមៈ​ទេ អ្វី​នឹង​ភ្លឺច្បាស់​ដល់​បុគ្គល​នោះ​ ហេតុ​នោះ​ (លោក​ពោល​ថា​) ព្រះអង្គ​មិន​មាន​គ្រឿង​រឹងរូស​ ទ្រង់​មាន​បដិភាណ​។ ហេតុ​នោះ​ ព្រះ​បិ​ង្គិ​យត្ថេ​រ ពោល​ថា
ខ្ញុំ​ព្រះអង្គ​នេះ​ ជ្រះថ្លា​ក្រៃពេក​ ព្រោះ​បាន​ស្ដាប់​ព្រះបន្ទូល​នៃ​ព្រះអង្គ​ជា​ព្រះ​មុនិ ​;ព្រះសម្ពុទ្ធ​ទ្រង់​មាន​គ្រឿង​បិទ បើក​ហើយ ព្រះអង្គ​មិន​មាន​គ្រឿង​រឹងរូស​ ទ្រង់​មាន​បដិភាណ។
[២២១​] ព្រះ​សាស្ដា​ទ្រង់​ជ្រាប់​ច្បាស់​នូវ​អធិ​ទេវតា​ទាំងឡាយ​ ទ្រង់​ជ្រាប​នូវ​ធម្មជាត​ទាំងអស់ ដែល​ថោកទាប​ និ​ងប្រសើរ ទ្រង់​ធ្វើ​ទីបំផុត​នៃ​ប្រស្នា​ទាំងឡាយ​ ដល់​ពួក​ជន​អ្នក​សង្ស័យ​ដែល​ប្ដេជ្ញា (ថា​អស់​សង្ស័យ​)។
ថយ | ទំព័រទី ១៨១ | បន្ទាប់
ID: 637357776445040939
ទៅកាន់ទំព័រ៖