ព្រះត្រៃបិដក ភាគ ៦៨

 [២២៤​] ពាក្យ​ថា ព្រះ​សាស្ដា ទ្រង់​ធ្វើ​ទីបំផុត​នៃ​ប្រស្នា អធិប្បាយ​ថា ព្រះមានព្រះភាគ​ទ្រង់​ធ្វើ​ទីបំផុត​ ធ្វើ​ទីបំផុត​ជុំ​វិញ ធ្វើការ​កំណត់​ ធ្វើ​ផ្លូវ​ជុំវិញ​ នៃ​បារាយ​និ​កប្ប​ញ្ហា ទ្រង់​ធ្វើ​ទី​បំផុត ធ្វើ​ទីបំផុត​ជុំវិញ​ ធ្វើការ​កំណត់​ ធ្វើ​ផ្លូវ​ជុំវិញ នៃ​បរិ​សប្ប​ញ្ហា ទ្រង់​ធ្វើ​ទីបំផុត ធ្វើ​ទីបំផុត​ជុំវិញ​ ធ្វើការ​កំណត់​ ធ្វើ​ផ្លូវ​ជុំវិញ នៃ​បិ​ង្គិយ​ប្ប​ញ្ហា ទ្រង់​ធ្វើ​ទីបំផុត ធ្វើ​ទីបំផុត​ជុំវិញ ធ្វើការ​កំណត់ ធ្វើ​ផ្លូវ​ជុំវិញ​ នៃ​សក្ក​ប្ប​ញ្ហា អមនុស្ស​ប្ប​ញ្ហា ភិ​ក្ខុ​ប្ប​ញ្ហា ភិក្ខុ​នី​បញ្ហា ឧបា​សក​ប្ប​ញ្ហា​ ឧបា​សិ​កា​បញ្ហា​ រា​ជប្ប​ញ្ហា​ ខត្តិ​យប្ប​ញ្ហា​ ព្រា​ហ្ម​ណប្ប​ញ្ហា វេស្ស​ប្ប​ញ្ហា សុ​ទ្ទ​ប្ប​ញ្ហា ព្រហ្ម​ប្ប​ញ្ហា​ ហេតុ​នោះ (លោក​ពោល​ថា​) ទ្រង់​ធ្វើ​នូវ​ទីបំផុត​នៃ​បញ្ហា​ទាំងឡាយ។ ពាក្យ​ថា​ ព្រះ​សាស្ដា បានន័យ​ថា ព្រះមានព្រះភាគ ទ្រង់​ជា​អ្នកនាំ​ពួក។ អ្នកនាំ​ពួក​ ញុំាង​ពួក​ឲ្យ​ឆ្លង​ផ្លូវលំ​បា​ក គឺ​ឲ្យ​ឆ្លងផ្លូវ​លំបាក​គឺ​ចោរ​ ឲ្យ​ឆ្លងផ្លូវ​លំបាក​គឺ​សត្វ​សាហាវ ឲ្យ​ឆ្លងផ្លូវ​លំបាក​គឺ​ទុរ្ភិក្ស ឲ្យ​ឆ្លង​ ឲ្យ​ឆ្លង​ឡើ​ង ឲ្យ​ឆ្លង​ចេញ​អំពី​ផ្លូវលំ​បា​ក គឺ​មិន​មាន​ទឹក ឲ្យ​ដល់​ខេ​មន្ត​ភូមិ​
ថយ | ទំព័រទី ១៨៤ | បន្ទាប់
ID: 637357777606682853
ទៅកាន់ទំព័រ៖