ព្រះត្រៃបិដក ភាគ ៦៨

យ៉ាងណា ព្រះមានព្រះភាគ ទ្រង់​ជា​អ្នកនាំ​ពួក ញុំាង​សត្វ​ឲ្យ​ឆ្លងផ្លូវ​លំបាក​ គឺ​ឲ្យ​ឆ្លងផ្លូវ​លំបាក គឺ ជាតិ​ ជរា ព្យាធិ មរណៈ សោ​កៈ បរិ​ទេ​វៈ​ ទុ​ក្ខៈ​ ទោ​មន​ស្សៈ​ និ​ងឧបា​យា​សៈ​ ឲ្យ​ឆ្លងផ្លូវ​លំបាក​គឺ​ រាគៈ​ ឲ្យ​ឆ្លងផ្លូវ​លំបាក​គឺ​ ទោសៈ មោហៈ មានះ​ ទិដ្ឋិ កិលេស ទុច្ចរិត ឲ្យ​ឆ្លង​ព្រៃស្បាត​ គឺ​រាគៈ ឲ្យ​ឆ្លង​ព្រៃស្បាត គឺ​ទោសៈ ឲ្យ​ឆ្លង​ព្រៃស្បាត​ គឺ​មោហៈ ឲ្យ​ឆ្លង​ ឲ្យ​ឆ្លង​ឡើង ឲ្យ​ឆ្លង​ចេញ​អំពី​ព្រៃស្បាត​ គឺ​ទិដ្ឋិ​ កិលេស និ​ងទុច្ចរិត ឲ្យ​ដល់​ខេ​មន្ត​ភូមិ​ គឺ​អមត​និព្វាន ក៏​យ៉ាងនោះ​ដែរ​ ហេតុ​នោះ ព្រះមានព្រះភាគ​ ឈ្មោះថា​ ជា​អ្នកនាំ​ពួក​ យ៉ាងនេះ។ មួយទៀត ព្រះមានព្រះភាគ ទ្រង់​នាំ ទូន្មាន ទូន្មាន​រឿយ​ៗ ទ្រង់​ឲ្យ​យល់​ ឲ្យ​ចូលចិត្ត ឲ្យ​ឃើញ ឲ្យ​ជ្រះថ្លា​ ហេតុ​នោះ ព្រះមានព្រះភាគ ឈ្មោះថា​ ជា​អ្នកនាំ​ពួក យ៉ាងនេះ​ក៏បាន។ ឬថា​ ព្រះ​មាន​ព្រះ​ភា​គទ្រង់​ញុំាង​មគ្គ​ ដែល​មិនទាន់​កើត​ឲ្យ​កើត​បាន ញុំាង​មគ្គ​ដែល​មិនទាន់​កកើត​ឲ្យ​កកើត​បាន​ ទ្រង់​ប្រាប់​មគ្គ​ដែលគេ​មិនទាន់​ប្រាប់​ ទ្រង់​ជ្រាប​មគ្គ ទ្រង់​ស្គាល់​មគ្គ ទ្រង់​ឈ្លាស​ក្នុង​មគ្គ​ ចំណែកខាង​ពួក​សាវ័ក ក្នុង​កាល​ឥឡូវនេះ ជា​អ្នកដើរ​ទៅតាម​មគ្គ ជា​អ្នក​ប្រកប​ក្នុង​កាល​ខាងក្រោយ​ ហេតុ​នោះ ព្រះមានព្រះភាគ ឈ្មោះថា​ ជា​អ្នកនាំ​ពួក យ៉ាងនេះ​ក៏បាន ហេតុ​នោះ (លោក​ពោល​ថា​) ព្រះ​សាស្ដា ទ្រង់​ធ្វើ​ទីបំផុត​ នៃ​ប្រស្នា​ទាំង​ឡាយ។
ថយ | ទំព័រទី ១៨៥ | បន្ទាប់
ID: 637357777903102638
ទៅកាន់ទំព័រ៖