ព្រះត្រៃបិដក ភាគ ៦៨
[២២៦] ទីណា ដែលកិលេសនាំទៅមិនបាន ដែលមិនកម្រើក មួយទៀត ទីណា ដែលមិនមានឧបមា ក្នុងឋានណាមួយ ខ្ញុំនឹងទៅកាន់ទីនោះ ដោយពិត ខ្ញុំមិនមានសេចក្តីងឿងឆ្ងល់ ក្នុងទីនោះទេ សូមព្រះអង្គចាំទុកនូវខ្ញុំព្រះអង្គ ថាជាអ្នកមានចិត្តចុះស៊ប់ហើយ យ៉ាងនេះចុះ។
[២២៧] ពាក្យថា ទីណា ដែលកិលេសនាំទៅមិនបាន ដែលមិនកម្រើក អធិប្បាយថា អមតនិព្វាន ហៅថា ទីដែលកិលេសនាំទៅមិនបាន បានដល់ការរម្ងាប់សង្ខារទាំងពួង ការរលាស់ចោលឧបធិទាំងពួង ការអស់តណ្ហា ការប្រាសចាករាគៈ សេចក្តីរលត់ទុក្ខ និពា្វន។ ត្រង់ពាក្យថា ដែលកិលេសនាំទៅមិនបាន គឺ ដែលរាគៈ ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាឋេយ្យៈ ឋម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេសទាំងពួង ទុច្ចរិតទាំងពួង សេចក្តីក្តៅក្រហាយទាំងពួង សេចក្តីអន្ទះអន្ទែងទាំងពួង អកុសលាភិសង្ខារទាំងពួង នាំទៅមិនបាន គឺថា ជាទីទៀង ទៀងទាត់ ពិតប្រាកដ មិនប្រែប្រួលជាធម្មតា ហេតុនោះ (លោកពោលថា) ដែលកិលេសនាំទៅមិនបាន។
ID: 637357778631435089
ទៅកាន់ទំព័រ៖