ព្រះត្រៃបិដក ភាគ ៦៨

 [២៣០​] ពាក្យ​ថា សូម​ព្រះអង្គ​ចាំទុក​នូវ​ខ្ញុំ​ព្រះអង្គ ថា​ជា​អ្នកមាន​ចិត្ត​ចុះ​ស៊ប់​ហើយ​យ៉ាងនេះ​ចុះ​ ត្រង់​ពាក្យ​ថា សូម​ព្រះអង្គ​ចាំទុក​នូវ​ខ្ញុំ​ព្រះអង្គ​យ៉ាងនេះ គឺ សូម​ព្រះអង្គ​កំណត់​ទុក​នូវ​ខ្ញុំ​ព្រះអង្គ​យ៉ាងនេះ។ ពាក្យ​ថា មានចិត្ត​ចុះ​ស៊ប់​ហើយ​ គឺ មានចិត្ត​ទេរ​ទៅ​រក​ព្រះនិព្វាន ទោរ​ទៅ​រក​ព្រះនិព្វាន ឈម​ទៅ​រក​ព្រះនិព្វាន ឱន​ទៅ​រក​ព្រះនិព្វាន​ ហេតុ​នោះ (លោក​ពោល​ថា​) សូម​ព្រះអង្គ​ចាំទុក​នូវ​ខ្ញុំ​ព្រះអង្គ ថា​ជា​អ្នកមាន​ចិត្ត​ចុះ​ស៊ប់​ហើយ យ៉ាងនេះ​ចុះ។ ហេតុ​នោះ​ ព្រះ​បិ​ង្គិ​យត្ថេ​រពោល​ថា
ទីណា ដែល​កិលេស​នាំទៅ​មិនបាន ដែល​មិន​កម្រើក​ មួយទៀត ទីណា ដែល​មិន​មាន​ឧបមា​ ក្នុង​ឋាន​ណាមួយ ខ្ញុំ​នឹង​ទៅកាន់​ទីនោះ​ ដោយពិត ខ្ញុំ​មិន​មាន​សេចក្តី​ងឿងឆ្ងល់​ក្នុង​ទីនោះ​ទេ​ សូម​ព្រះអង្គ​ចាំទុក​នូវ​ខ្ញុំ​ព្រះអង្គ ថា​ជា​អ្នកមាន​ចិត្ត​ចុះ​ស៊ប់​ហើយ យ៉ាងនេះ​ចុះ។

ចប់ បារាយ​នវ​គ្គ។

ថយ | ទំព័រទី ១៩០ | បន្ទាប់
ID: 637357779698212097
ទៅកាន់ទំព័រ៖