ព្រះត្រៃបិដក ភាគ ៦៨

 ព្រះ​បច្ចេក​សម្ពុទ្ធ​នោះ ជា​បុគ្គល​ម្នាក់ឯង​ ព្រោះ​ហេតុ​ទៅកាន់​ផ្លូវ​ជាទី​ទៅ​ម្នាក់ឯង តើ​ដូចម្ដេច។ សតិ​ប្ប​ដ្ឋាន ៤ សម្ម​ប្ប​ធាន​ ៤ ឥទិ្ធ​បាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ អរិយមគ្គ​ប្រកបដោយ​អង្គ ៨ លោក​ហៅថា​ ផ្លូវ​ជាទី​ទៅ​ម្នាក់ឯង។
បុគ្គល​អ្នក​ឃើញ​ទីបំផុត​នៃ​កិរិយា​អស់​ជាតិ​ ជា​អ្នក​អនុគ្រោះ​នូវ​ប្រយោជន៍ រមែង​ដឹង​ច្បាស់​នូវ​ផ្លូវ​ជាទី​ទៅ​ម្នាក់ឯង ពួក​អរិយបុគ្គល​ បាន​ឆ្លង​ហើយ​ក្នុង​អតីតកាល​ក្តី នឹង​ឆ្លង​ក្នុង​អនាគត​ក្តី កំពុង​ឆ្លង​ក្នុង​បច្ចុប្បន្ន​នេះ​ក្តី​ នូវ​ឱឃៈ តាមផ្លូវ​នេះឯង។

 ព្រះ​បច្ចេក​សម្ពុទ្ធ​នោះ ជា​បុគ្គល​ម្នាក់ឯង​ ព្រោះ​ហេតុ​ទៅកាន់​ផ្លូវ​ជាទី​ទៅ​ម្នាក់ឯង យ៉ាងនេះ។
 ព្រះ​បច្ចេក​សម្ពុទ្ធ​នោះ ជា​បុគ្គល​ម្នាក់ឯង​ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​បច្ចេក​សម្ពោធិ​ដ៏​ប្រសើរ តែម្នាក់ឯង តើ​ដូចម្ដេច។ ញាណ​ បញ្ញា​ បញ្ញិន្រ្ទិយ បញ្ញា​ពលៈ ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ វិមំសា​ វិបស្សនា​ សម្មា​ទិ​ដិ្ឋ ក្នុង​មគ្គ​ទាំង ៤ លោក​ហៅថា ពោធិ។
ថយ | ទំព័រទី ១៩៧ | បន្ទាប់
ID: 637357782620446368
ទៅកាន់ទំព័រ៖