ព្រះត្រៃបិដក ភាគ ៦៨

ព្រះ​បច្ចេក​សម្ពុទ្ធ​នោះ ត្រាស់​ដឹង​ហើយ​នូវ​សច្ចៈ​ទាំងឡាយ ដោយ​បច្ចេកពុទ្ធ​ញ្ញាណ​ ត្រាស់​ដឹង​ហើយ​ថា សង្ខារ​ទាំងពួង​មិន​ទៀង ត្រាស់​ដឹង​ហើយ​ថា សង្ខារ​ទាំងពួង​ជា​ទុក្ខ​ ត្រាស់​ដឹង​ហើយ​ថា ធម៌​ទាំងពួង​ជា​អន​តា្ត​ ត្រាស់​ដឹង​ហើយ​ថា សង្ខារ​ទាំងឡាយ (កើតមាន​) ព្រោះ​អវិជ្ជា​ជា​បច្ច័យ ត្រាស់​ដឹង​ហើយ​ថា​ វិញ្ញាណ (កើតមាន​) ព្រោះ​សង្ខារ​ជា​បច្ច័យ​ ត្រាស់​ដឹង​ហើយ​ថា​ នាម និ​ងរូប (កើតមាន​) ព្រោះ​វិញ្ញាណ​ជា​បច្ច័យ​ ត្រាស់​ដឹង​ហើយ​ថា​ អាយតនៈ ៦ (កើតមាន​) ព្រោះ​នាមរូប​ជា​បច្ច័យ​ ត្រាស់​ដឹង​ហើយ​ថា ផស្សៈ (កើតមាន​) ព្រោះ​អាយតនៈ ៦ ជា​បច្ច័យ ត្រាស់​ដឹង​ហើយ​ថា​ វេទនា (កើតមាន​) ព្រោះ​ផស្សៈ​ជា​បច្ច័យ​ ត្រាស់​ដឹង​ហើយ​ថា តណ្ហា (កើតមាន​) ព្រោះ​វេទនា​ជា​បច្ច័យ​ ត្រាស់​ដឹង​ហើយ​ថា​ ឧបាទាន (កើតមាន​) ព្រោះ​តណ្ហា​ជា​បច្ច័យ​ ត្រាស់​ដឹង​ហើយ​ថា​ ភព (កើតមាន​) ព្រោះ​ឧបាទាន​ជា​បច្ច័យ​ ត្រាស់​ដឹង​ហើយ​ថា ជាតិ (កើតមាន​) ព្រោះ​ភព​ជា​បច្ច័យ​ ត្រាស់​ដឹង​ហើយ​ថា​ ជរា​ និ​ងមរណៈ (កើត​មាន​) ព្រោះ​ជាតិ​ជា​បច្ច័យ​ ត្រាស់​ដឹង​ហើយ​ថា ការ​រលត់​សង្ខារ ព្រោះ​ការ​រលត់​ទៅ​នៃ​អវិជ្ជា​
ថយ | ទំព័រទី ១៩៨ | បន្ទាប់
ID: 637357782912642037
ទៅកាន់ទំព័រ៖