ព្រះត្រៃបិដក ភាគ ៦៨

ត្រាស់​ដឹង​ហើយ​ថា ការ​រលត់វិញ្ញាណ ព្រោះ​ការ​រលត់​សង្ខារ​ ត្រាស់​ដឹង​ហើយ​ថា ការ​រលត់​នាមរូប ព្រោះ​ការ​រលត់វិញ្ញាណ ត្រាស់​ដឹង​ហើយ​ថា​ ការ​រលត់​អាយ​តនៈ​ ៦ ព្រោះ​ការ​រលត់​នាម​ និ​ងរូប ត្រាស់​ដឹង​ហើយ​ថា​ ការ​រលត់​ផស្សៈ ព្រោះ​ការ​រលត់​អាយតនៈ ៦ ត្រាស់​ដឹង​ហើយ​ថា ការ​រលត់​វេទនា ព្រោះ​ការ​រលត់​ផស្សៈ​ ត្រាស់​ដឹង​ហើយ​ថា ការ​រលត់​តណ្ហា​ ព្រោះ​ការ​រលត់​វេទនា​ ត្រាស់​ដឹង​ហើយ​ថា ការ​រលត់​ឧបាទាន ព្រោះ​ការ​រលត់​តណ្ហា ត្រាស់​ដឹង​ហើយ​ថា ការ​រលត់​ភព​ ព្រោះ​ការ​រលត់​ឧបាទាន​ ត្រាស់​ដឹង​ហើយ​ថា ការ​រលត់​ជាតិ ព្រោះ​ការ​រលត់​ភព ត្រាស់​ដឹង​ហើយ​ថា​ ការ​រលត់​ជរា​ មរណៈ ព្រោះ​ការ​រលត់​ជាតិ​ ត្រាស់​ដឹង​ហើយ​ថា​ នេះ​ទុក្ខ ត្រាស់​ដឹង​ហើយ​ថា នេះ​ការ​កើតទុក្ខ​ ត្រាស់​ដឹង​ហើយ​ថា នេះ​ការ​រលត់ទុក្ខ ត្រាស់​ដឹង​ហើយ​ថា​ នេះ​បដិបទា​ជា​ដំណើរ​ទៅកាន់​ការ​រលត់ទុក្ខ​ ត្រាស់​ដឹង​ហើយ​ថា​ ទាំងនេះ​អាសវៈ ត្រាស់​ដឹង​ហើយ​ថា នេះ​ការ​កើត​អាសវៈ ត្រាស់​ដឹង​ហើយ​ថា នេះ​ការ​រលត់​អាសវៈ​ ត្រាស់​ដឹង​ហើយ​ថា​ នេះ​បដិបទា​ជា​ដំណើរ​ទៅកាន់​ការ​រលត់​អាសវៈ​ ត្រាស់​ដឹង​ហើយ​ថា ធម៌​ទាំង​នេះ គួរ​ដឹង​ច្បាស់ ត្រាស់​ដឹង​ហើយ​ថា​ ធម៌​ទាំងនេះ​គួរ​លះបង់​
ថយ | ទំព័រទី ១៩៩ | បន្ទាប់
ID: 637357783202716456
ទៅកាន់ទំព័រ៖