ព្រះត្រៃបិដក ភាគ ៦៨
មានឈានដោយឈានមិនមានវិតក្កៈ មានតែវិចារៈផង មានឈានដោយឈានមិនមានវិតក្កៈ មិនមានវិចារៈផង មានឈានដោយឈានប្រកបដោយបីតិផង មានឈានដោយឈានមិនមានបីតិផង មានឈានដោយឈានប្រកបដោយសុខផង មានឈានដោយឈានប្រកបដោយឧបេក្ខាផង មានឈានដោយឈានប្រកបដោយសុញ្ញតវិមោក្ខផង មានឈានដោយឈានប្រកបដោយអនិមិត្តវិមោក្ខផង មានឈានដោយឈានប្រកបដោយអប្បណិហិតវិមោក្ខផង មានឈានដោយឈានជាលោកិយផង មានឈានដោយឈានជាលោកុត្តរផង ជាបុគ្គលត្រេកអរក្នុងឈាន ប្រកបរឿយៗ នូវភាពជាបុគ្គលម្នាក់ឯង ធ្ងន់ក្នុងប្រយោជន៍របស់ខ្លួន ហេតុនោះ (លោកពោលថា) អ្នកមានឈាន។ ពាក្យថា បា្រសចាកធូលី សេចក្តីថា ធូលីគឺរាគៈ ធូលីគឺទោសៈ ធូលីគឺមោហៈ ធូលីគឺកោធៈ ធូលីគឺឧបនាហៈ។បេ។ ធូលីគឺអភិសង្ខារជាអកុសលទាំងអស់។ ធូលីទាំងនោះ ព្រះពុទ្ធមានជោគលះបង់ ផ្តាច់ផ្តិលឫសគល់ ធើ្វឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ឲ្យដល់នូវការមិនមានបែបភាព មានការមិនកើតតទៅជាធម្មតា ហេតុនោះ ព្រះពុទ្ធឈ្មោះថា មិនមានធូលី បា្រសចាកធូលី មានធូលីទៅបា្រស លះបង់ធូលី ផុតស្រឡះចាកធូលី។
ID: 637356943714227171
ទៅកាន់ទំព័រ៖