ព្រះត្រៃបិដក ភាគ ៦៨

ពាក្យ​ថា ការប្រព្រឹត្តិ​អាយតនៈ បាន​ដល់ ការ​ប្រព្រឹត្តិ​ក្នុង​អាយតនៈ​ ៦ ទាំង​ខាងក្នុង​ទាំង​ខាងក្រៅ។ ពាក្យ​ថា ការប្រព្រឹត្ត​ិ​សតិ​ បាន​ដល់​ការប្រព្រឹត្តិ​ក្នុង​សតិ​ប្ប​ដ្ឋាន​ ៤។ ពាក្យ​ថា ការប្រព្រឹត្តិ​សមាធិ បាន​ដល់​ការប្រព្រឹត្តិ​ក្នុង​ឈាន ៤។ ពាក្យ​ថា​ ការប្រព្រឹត្តិ​ញា​ណ បាន​ដល់​ការប្រព្រឹត្តិ​ក្នុង​អរិយសច្ច​ ៤។ ពាក្យ​ថា ការ​ប្រព្រឹត្តិ​មគ្គ​ បាន​ដល់​ការប្រព្រឹត្តិ​ក្នុង​មគ្គ ៤។ ពាក្យ​ថា ការប្រព្រឹត្តិ​បដិបត្តិ បាន​ដល់​ការ​ប្រព្រឹត្តិ​ក្នុង​សាមញ្ញ​ផល​ ៤។ ពាក្យ​ថា ការប្រព្រឹត្តិ​ជា​ប្រយោជន៍​លោក​ បាន​ដល់​ការប្រព្រឹត្ត​ិ​មាន​ក្នុង​ព្រះ​តថាគត​ទាំងឡាយ ជា​អរហន្ដ​សម្មាសម្ពុទ្ធ ក្នុង​ព្រះ​បច្ចេក​សម្ពុទ្ធ​ទាំងឡាយ​ ដោយ​ឯកទេស​ក្នុង​សាវ័ក​ទាំងឡាយ​ ដោយ​ឯកទេស។ ការប្រព្រឹត្តិ​ឥរិយាបថ សម្រាប់​ពួក​បុគ្គល​អ្នក​បរិបូណ៌​ដោយ​សេចក្តី​កសាង​ ការប្រព្រឹត្តិ​អាយតនៈ សម្រាប់​បុគ្គល​អ្នកមាន​ទ្វា​រគ្រប់គ្រង​ក្នុង​ឥន្រ្ទិយ​ទាំងឡាយ​ ការប្រព្រឹត្តិ​សតិ​ សម្រាប់​ពួក​បុគ្គល​អ្នកមាន​កិរិយា​នៅ​ដោយ​សេចក្តី​មិន​ប្រហែស ការប្រព្រឹត្តិ​សមាធិ​ សម្រាប់​ពួក​បុគ្គល​អ្នក​ប្រក​បរឿយៗ នូវ​អធិចិត្ត ការប្រព្រឹត្តិ​ញាណ​ សម្រាប់​ពួក​បុគ្គល​អ្នក​បរិបូណ៌​ដោយ​បញ្ញា​ ការប្រព្រឹត្តិ​មគ្គ​ សម្រាប់​ពួក​បុគ្គល​អ្នកប្រតិបត្តិ​ត្រូវ ការប្រព្រឹត្តិ​បដិបត្តិ សម្រាប់​ពួក​បុគ្គល​អ្នក​សម្រេចផល​ ការប្រព្រឹត្តិ​ជា​ប្រយោជន៍ សម្រាប់​ព្រះ​តថាគត​ទាំងឡាយ ជា​អរហន្ដ​សម្មាសម្ពុទ្ធ និ​ងសម្រាប់​ព្រះ​បច្ចេក​សម្ពុទ្ធ​ទាំងឡាយ​ ដោយ​ឯកទេស សម្រាប់​សាវ័ក​ទាំងឡាយ ដោយ​ឯកទេស។
ថយ | ទំព័រទី ២០១ | បន្ទាប់
ID: 637357816253120327
ទៅកាន់ទំព័រ៖