ព្រះត្រៃបិដក ភាគ ៦៨
នេះការប្រព្រឹត្តិ ៨។ ការប្រព្រឹត្តិ ៨ ដោយឡែកទៀត គឺ បុគ្គលជឿប្រព្រឹត្តដោយសទ្ធា ១ ប្រឹងប្រព្រឹត្តដោយវីរិយៈ ១ ប្រុងប្រព្រឹត្តដោយសតិ ១ ធ្វើសេចក្តីមិនរាយមាយ ប្រព្រឹត្តដោយសមាធិ ១ ដឹងច្បាស់ ប្រព្រឹត្តដោយបញ្ញា ១ ដឹងវិសេស ប្រព្រឹត្តដោយវិញ្ញាណ ១ បុគ្គលប្រព្រឹត្តដោយការប្រព្រឹត្តិអាយតនៈថា ពួកធម៌ជាកុសល របស់បុគ្គលអ្នកប្រតិបត្តិយ៉ាងនេះ រមែងប្រព្រឹត្តទៅ ១ បុគ្គលប្រព្រឹត្តដោយវិសេសចរិយាថា បុគ្គលប្រតិបត្តិយ៉ាងនេះ រមែងបាននូវគុណវិសេស ១ នេះការប្រព្រឹត្តិ ៨។ ការប្រព្រឹត្តិ ៨ ដោយឡែកទៀត គឺ ការប្រព្រឹត្តិដោយការឃើញ របស់សម្មាទិដិ្ឋ ១ ការប្រព្រឹត្តិដោយការលើកចិត្ត របស់សម្មាសង្កប្បៈ ១ ការប្រព្រឹត្តិដោយការរក្សា របស់សម្មាវាចា ១ ការប្រព្រឹត្តិដោយការតាំងឡើងរបស់សម្មាកម្មន្តៈ ១ ការប្រព្រឹត្តិដោយការផូរផង់ របស់សម្មាអាជីវៈ ១ ការប្រព្រឹត្តិដោយការផ្គង របស់សម្មាវាយាមៈ ១ ការប្រព្រឹត្តិដោយការប្រុង របស់សម្មាសតិ ១ ការប្រព្រឹត្តិដោយការមិនរាយមាយ របស់សម្មាសមាធិ ១ នេះការប្រព្រឹត្តិ ៨។
ពាក្យថា ដូចកុយរមាស គឺ កុយរមាសមានតែមួយ មិនមានពីរ យ៉ាងណា ព្រះបច្ចេកសម្ពុទ្ធនោះ ប្រហែលនឹងកុយរមាសនោះ ប្រាកដស្មើដោយកុយរមាសនោះ មានការប្រៀបដោយកុយរមាសនោះ យ៉ាងនោះ។
ID: 637357816635745106
ទៅកាន់ទំព័រ៖