ព្រះត្រៃបិដក ភាគ ៦៨

វត្ថុ​មាន​រសប្រៃ​ក្រៃលែង អ្នកផង​តែង​និយាយ​ថា ដូច​អំបិល វត្ថុ​មាន​រស​ល្វីង​ក្រៃលែង អ្នកផង​តែង​និយាយ​ថា​ ដូច​ម្រះ វត្ថុ​មាន​រស​ផ្អែ​មក្រៃលែង​ អ្នកផង​តែង​និយាយ​ថា​ ដូច​ទឹកឃ្មុំ កំ​ដៅ​ដ៏​ក្រៃលែង អ្នកផង​តែង​និយាយ​ថា ដូច​ភ្លើង វត្ថុ​ត្រជាក់​ដ៏​ក្រៃលែង​ អ្នកផង​តែង​និយាយ​ថា ដូច​ព្រឹល (ឬទឹកកក ) ធារ​នៃ​ទឹក​ច្រើន អ្នកផង​តែង​និយាយ​ថា​ ដូច​សមុទ្រ សាវ័ក​ដែល​ដល់​នូវ​កំឡាំង​អភិញ្ញា​ដ៏​ច្រើន អ្នកផង​តែង​និយាយ​ថា ដូច​ព្រះ​សាស្ដា​ យ៉ាងណាមិញ​ ព្រះ​បច្ចេក​សម្ពុទ្ធ​នោះ ដូច​កុយរមាស​នោះ ប្រាកដ​ស្មើដោយ​កុយរមាស​នោះ មានការ​ប្រៀប​ដោយ​កុយរមាស​នោះ​ ជា​បុគ្គល​ឯក​ មិន​មាន​បុគ្គល​ជា​គំរប់​ពីរ​ របូត​ចាក​ចំ​ណង​ហើយ តែង​ចរ​ ត្រាច់​ទៅ​ ប្រព្រឹត្ត​ រក្សា យាត្រា ឲ្យ​យាត្រា​ទៅ ក្នុង​លោក​ដោយ​ប្រពៃ ក៏​យ៉ាងនោះ​ដែរ ព្រោះហេតុនោះ លោក​ពោល​ថា​ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។ ហេតុ​នោះ ព្រះ​បច្ចេក​សម្ពុទ្ធ​នោះ​ ពោល​ថា​
បុគ្គល​ទំលាក់​ចេញ​នូវ​អា​ជ្ញា​ ចំពោះ​​ពួក​សត្វ​ទាំងពួង មិន​បៀតបៀន​នូវ​សត្វ​ទាំងនោះ​ សូម្បី​សត្វ​ណាមួយ គេ​មិន​ចង់បាន​បុត្រ​ទៅ​ហើយ តើ​នឹង​ប្រាថ្នា​សំឡាញ់​អំពី​ណា​កើត​បុគ្គល​នោះ​ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង​ ដូច​កុយរមាស។
ថយ | ទំព័រទី ២០៣ | បន្ទាប់
ID: 637357816982553458
ទៅកាន់ទំព័រ៖