ព្រះត្រៃបិដក ភាគ ៦៨

[២៣៦​] សេចក្តី​ស្នេហា របស់​បុគ្គល​អ្នកមាន​ការ​ជាប់​ចំពាក់ រមែង​មាន សេចក្តី​ទុក្ខ​នេះ​ មាន​ឡើង ព្រោះ​អាស្រ័យ​សេចក្តី​ស្នេហា បុគ្គល​កាល​សំឡឹង​ឃើញ​ទោស​ដែល​កើតអំពី​សេចក្តី​ស្នេហា​ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។

 [២៣៧​] អធិប្បាយ​ពាក្យ​ថា សេចក្តី​ស្នេហា​ របស់​បុគ្គល​អ្នកមាន​ការ​ជាប់​ចំពាក់ រមែង​មាន ត្រង់​ពាក្យ​ថា ការ​ជាប់​ចំពាក់​ បាន​ដល់​ ការ​ជាប់​ចំពាក់ ២ គឺ​ការ​ជាប់​ចំពាក់​ដោយ​ការ​ឃើញ ១ ការ​ជាប់​ចំពាក់​ដោយ​ការ​ស្ដាប់​ ១។
 ការ​ជាប់​ចំពាក់ ដោយ​ការ​ឃើញ តើ​ដូចម្ដេច។ បុគ្គល​ខ្លះ​ ក្នុង​លោក​នេះ ឃើញ​ស្រី្ដឬកុមារី ដែល​មាន​រូបល្អ​ គួរ​រមិល​មើល ជាទី​ជ្រះថ្លា​ ប្រកបដោយ​សម្បុរ​ល្អ​ក្រៃលែង លុះ​មើលឃើញ​ហើយ​ ក៏​កាន់​យក​និមិត្ត​ ដោយ​អនុ​ព្យញ្ជ​នៈ​ថា សក់​ល្អ​ មុខ​ល្អ ភ្នែក​ល្អ​ ត្រចៀក​ល្អ ច្រមុះ​ល្អ​ បបូរមាត់​ល្អ ធ្មេ​ញល្អ មាត់​ល្អ​ កល្អ​ ដោះ​ល្អ​ ទ្រូង​ល្អ ពោះ​ល្អ ចង្កេះ​ល្អ ភ្លៅ​ល្អ ជង្គង់​ល្អ​
ថយ | ទំព័រទី ២០៤ | បន្ទាប់
ID: 637357817438409504
ទៅកាន់ទំព័រ៖