ព្រះត្រៃបិដក ភាគ ៦៨

ដៃ​ល្អ ម្រាមដៃ​ល្អ ក្រចក​ល្អ លុះ​មើលឃើញ​ហើយ រមែង​ត្រេកអរ​សរសើរ​ ប៉ុនប៉ង ក្រវែល​រក ជាប់​តាម នូវ​ចំ​ណង​ គឺ​រាគៈ នេះ​ការ​ជាប់​ចំពាក់​ដោយ​ការ​ឃើញ។
 ការ​ជាប់​ចំពាក់​ដោយ​ការ​ឮ តើ​ដូចម្ដេច​។ បុគ្គល​ខ្លះ​ ក្នុង​លោក​នេះ​ ឮថា ស្រ្ដី​ ឬកុមារី ក្នុង​ស្រុក​ក្តី​ ក្នុង​និគម​ក្តី ឈ្មោះ​ឯណោះ មាន​រូបល្អ​ គួរ​រមិល​មើល​ ជាទី​ជ្រះថ្លា ប្រកបដោយ​សម្បុរ​ល្អ​ក្រៃលែង លុះ​ស្ដាប់ឮ​ហើយ រមែង​ត្រេកអរ សសើរ​ ប៉ុនប៉ង ក្រវែល​រក ជាប់​តាម​នូវ​ចំ​ណង​គឺ​រាគៈ នេះ​ការ​ជាប់​ចំពាក់​ដោយ​ការ​ឮ។
 ពាក្យ​ថា សេចក្តី​ស្នេហា បាន​ដល់​សេចក្តី​ស្នេហា​ ២ គឺ តណ្ហា​ស្នេហា ១ ទិដ្ឋិ​ស្នេហា ១។
 តណ្ហា​ស្នេហា តើ​ដូចម្ដេច។ អំពើ​ដែល​បុគ្គល​ធ្វើឲ្យ​មាន​ដែន​ ធ្វើឲ្យ​មាន​ខាន់ ធ្វើឲ្យ​មាន​ជួរ ធ្វើឲ្យ​មាន​ទីបំផុត ហួងហែង​ ប្រកាន់​ដោយ​ចំណែក​តណ្ហា ទាំងប៉ុន្មាន​ថា នេះ របស់​អញ នុ៎ះ​ របស់​អញ​ វត្ថុ​ប៉ុណ្ណេះ​ របស់​អញ វត្ថុ​មាន​ប្រមាណ​ប៉ុណ្ណេះ​ របស់​អញ រូប​ សំឡេង ក្លិន រស​ ផ្សព្វ កម្រាល ប្រដាប់​ស្លៀកពាក់ ខ្ញុំស្រី​ប្រុស​
ថយ | ទំព័រទី ២០៥ | បន្ទាប់
ID: 637357817864400995
ទៅកាន់ទំព័រ៖