ព្រះត្រៃបិដក ភាគ ៦៨

ពពែ ចៀម មាន់ ជ្រូក ដំរី គោ សេះឈ្មោល សេះញី ស្រែចម្ការ​ ប្រាក់ មាស ស្រុក និគម រាជធានី ដែន ជនបទ ជង្រុក​ ឃ្លាំង របស់​អញ​ ប្រកាន់​នូវ​មហាប្រឹថពី សូម្បី​ទាំងអស់ ដោយអំណាច​តណ្ហា តណ្ហា​វិប​រិត​ ១០៨​ ទាំងប៉ុន្មាន នេះ​តណ្ហា​ស្នេហា។
 ទិដ្ឋិ​ស្នេហា តើ​ដូចម្ដេច​។ សក្កា​យទិដ្ឋិ​មាន​វត្ថុ​ ២០ មិច្ឆាទិដ្ឋិ មាន​វត្ថុ ១០ អន្ត​គ្គា​ហិ​កទិដ្ឋិ មាន​វត្ថុ ១០ ទិដ្ឋិ​ ដំណើរ​គឺ​ទិដ្ឋិ ការ​សាំ​ញ៉ាំ​គឺ​ទិដ្ឋិ​ ផ្លូវលំ​បា​កគឺ​ទិដ្ឋិ​ គ្រឿង​ចាក់ដោត​គឺ​ទិដ្ឋិ ការ​អន្ទះសា​គឺ​ទិដ្ឋិ គ្រឿង​ប្រកប​ទុក្ខ​គឺ​ទិដ្ឋិ សេចក្តី​ប្រកាន់​ សេចក្តី​ប្រកាន់​ខ្ជាប់ ការ​ជាប់​ចំពាក់ ការ​ស្ទាបអង្អែល ផ្លូវ​អាក្រក់ ផ្លូវខុស​ សភាព​ខុស លទិ្ធ​ដូចជា​កំពង់ សេចក្តី​ប្រកាន់​ក្នុង​ការ​ស្វែងរក​ខុស ការ​ប្រកាន់​ឃ្លៀងឃ្លាត​ ការ​ប្រកាន់​ឃ្វា​ង ការ​ប្រកាន់​ខុស​ ការ​ប្រកាន់​ថា​ពិត​ក្នុង​វត្ថុ​មិន​ពិត ទិដ្ឋិ ៦២ ទាំងប៉ុន្មាន​ នេះ​ទិដ្ឋិ​ស្នេហា។
ថយ | ទំព័រទី ២០៦ | បន្ទាប់
ID: 637357818183316125
ទៅកាន់ទំព័រ៖