ព្រះត្រៃបិដក ភាគ ៦៨

កើត​ហើយ​ដល់​សត្វ​នោះ ព្រោះ​សេចក្តី​ស្នេហា​ជា​បច្ច័យ​ខ្លះ ព្រោះ​សេចក្តី​រីករាយ​ជា​បច្ច័យ​ខ្លះ​ ព្រោះ​តម្រេក​ជា​បច្ច័យ​ខ្លះ ព្រោះ​សេចក្តី​រីករាយ​និ​ងតម្រេក​ជា​បច្ច័យ​ខ្លះ។ ​ពួក​នាយ​និរយបាល ក៏​បោះ​សត្វ​នោះ​ ទៅ​ក្នុង​នរក។ មហានរក​នោះ​សោត
មាន​ជ្រុង ៤ មាន​ទ្វារ ៤ ដែល​ធម្មតា​ចែ​ករាប់​តាម​ចំណែក​ព័ន្ធព័ទ្ធ​ដោយ​កំពែង​ដែក​ គ្រប​ដោយ​បន្ទះ​ដែក។ ផ្ទៃ​មហានរក​នោះ សុទ្ធ​ដែក​ច្រាល​ឆ្អៅ ប្រកបដោយ​កំ​ដៅ ផ្សាយ​ទៅ​មួយ​រយ​យោជន៍​ដោយ​ជុំវិញ​ សព្វកាល។ មហានរក​ទាំងនោះ មាន​អណ្តាត​ភ្លើង​អាក្រក់​ក្តៅ​ពន្លឹក ពុំគួរ​ត្រេកអរ មាន​សភាព​គួរ​ព្រឺ​រោម​ គួរ​តក់ស្លុត គួរ​ជា​ទុក្ខ គួរខ្លាច។ គំនរ​អណ្តាត​ភ្លើង ដែល​តាំង​ឡើង​អំពី​ជញ្ជាំ​ងខាងកើត​ ឆាបឆេះ​សត្វ​ទាំងឡាយ​ដែល​មាន​បា​បកម្ម ហើយ​ផ្ទប់​ទៅត្រង់​ជញ្ជាំង​ខាងលិច​។ គំនរ​អណ្តាត​ភ្លើង ដែល​តាំង​ឡើង​អំពី​ជញ្ជាំង​ខាងលិច ឆាបឆេះ​សត្វ​ទាំងឡាយ​ ដែល​មាន​បា​កកម្ម​ ហើយ​ផ្ទប់​ទៅត្រង់​ជញ្ជាំង​ខាងកើត។ គំនរ​អណ្តាត​ភ្លើង ដែល​តាំង​ឡើង អំពី​ជញ្ជាំង​ខាងត្បូង​ ឆាបឆេះ​សត្វ​ទាំងឡាយ​ ដែល​មាន​បា​បកម្ម ហើយ​ផ្ទប់​ទៅត្រង់​ជញ្ជាំង​ខាងជើង។
ថយ | ទំព័រទី ២១២ | បន្ទាប់
ID: 637357820165364447
ទៅកាន់ទំព័រ៖