ព្រះត្រៃបិដក ភាគ ៦៨
នូវការចំរើនសតិប្បដ្ឋាន ៤ ដឹកនាំក្នុងការប្រកបរឿយៗ នូវការចំរើនសម្មប្បធាន ៤។បេ។ នូវឥទ្ធិបាទ ៤ នូវឥន្រ្ទិយ ៥ នូវពលៈ ៥ នូវពោជ្ឈង្គៈ ៧ នូវអរិយមគ្គមានអង្គ ៨ ផង នេះអនាគារិកមិត្ត។
ការដើរទៅជាសុខ ការមកជាសុខ ការទៅមកជាសុខ ការឈរជាសុខ ការអង្គុយជាសុខ ការដេកជាសុខ ការហៅរកជាសុខ ការនិយាយរកគ្នាជាសុខ ការនិយាយឆ្លើយឆ្លងគ្នាជាសុខ ការនិយាយស្រុះស្រួលគ្នាជាសុខ ជាមួយនឹងពួកជនណា ពួកជននោះ លោកហៅថា អ្នកមានចិត្តល្អ។
ពាក្យថា បុគ្គលកាលអនុគ្រោះចំពោះមិត្ត និងអ្នកមានចិត្តល្អ រមែងញុំាងប្រយោជន៍ឲ្យវិនាស គឺបុគ្គលកាលអនុគ្រោះ ទំនុកបម្រុង ផ្ចុងផ្ដើមចំពោះមិត្តផង ចំពោះអ្នកមានចិត្តល្អផង ចំពោះជនដែលធ្លាប់ឃើញគ្នាផង ចំពោះជនដែលរាប់គ្នាស្និទ្ធផង ចំពោះសំឡាញ់ផង រមែងញុំាងប្រយោជន៍ខ្លួន និងប្រយោជន៍អ្នកដទៃឲ្យវិនាស ញុំាងប្រយោជន៍ទាំងពីរឲ្យវិនាស ញុំាងប្រយោជន៍បច្ចុប្បន្នឲ្យវិនាស ញុំាងប្រយោជន៍បរលោកឲ្យវិនាស ញុំាងប្រយោជន៍ដ៏ក្រៃលែងឲ្យវិនាស ឲ្យខ្ចាត់ខ្ចាយ ឲ្យបាត់បង់ ឲ្យអន្ដរធាន ហេតុនោះ (លោកពោលថា) បុគ្គលកាលអនុគ្រោះចំពោះមិត្ត និងអ្នកមានចិត្តល្អ រមែងញុំាងប្រយោជន៍ឲ្យវិនាស។
ID: 637357822201061971
ទៅកាន់ទំព័រ៖