ព្រះត្រៃបិដក ភាគ ៦៨

 ពាក្យ​ថា អ្នកមាន​ចិត្ត​ជាប់​ចំពាក់ គឺ​ ជា​អ្នកមាន​ចិត្ត​ជាប់​ចំពាក់​ដោយហេតុ ២ គឺ ជា​អ្នកមាន​ចិត្ត​ជាប់​ចំពាក់ តាំងខ្លួន​ឲ្យ​ទាប​ តាំង​អ្នកដទៃ​ឲ្យ​ខ្ពស់ ឬជា​អ្នកមាន​ចិត្ត​ជាប់​ចំពាក់​ តាំងខ្លួន​ឲ្យ​ខ្ពស់ តាំង​អ្នកដទៃ​ ឲ្យ​ទាប។
 បុគ្គល​ជា​អ្នកមាន​ចិត្ត​ជាប់​ចំពាក់ តាំងខ្លួន​ឲ្យ​ទាប​ តាំង​បុគ្គល​ដទៃ​ឲ្យ​ខ្ពស់ តើ​ដូចម្ដេច។ បុគ្គល​នោះ​ ពោល​ថា លោក​មាន​ឧបការៈ​ច្រើន​ដល់​ខ្ញុំ​ ខ្ញុំ​បាន​ចីវរ បិណ្ឌបាត សេនាសនៈ និ​ងថ្នាំ​គ្រឿង​រក្សា​រោគ​ ជា​បរិវារ​របស់​ជីវិត​ ព្រោះ​អាស្រ័យ​លោក ជន​ទាំងឡាយ​ដទៃ កាល​អាស្រ័យ​លោក ឃើញ​លោក​ ទើប​សំគាល់​ដើម្បីឲ្យ ឬដើម្បី​ធ្វើ​វត្ថុ​ណា ដល់​ខ្ញុំ​ក្តី នាម​ និ​ងគោត្រ​ណា​ ជា​របស់​មាតាបិតា​ ដែល​មាន​ពីមុន​ របស់ខ្ញុំ​ក្តី សូ​ម្បី​វត្ថុ​នោះ​ ទាំង​នាម និ​ងគោត្រ​នោះ​ ក៏​បាត់បង់​ទៅ​ហើយ (ហេតុនេះ​) ខ្ញុំ​សុំ​ទទួលស្គាល់​លោក​ថា ជា​ជីតុន​របស់​បុរស​ឯណោះ​ ជា​ជីតុន​របស់​ស្ត្រី​ឯណោះ បុគ្គល​ជា​អ្នកមាន​ចិត្ត​ជាប់​ចំពាក់ តាំងខ្លួន​ឲ្យ​ទាប តាំង​អ្នកដទៃ​ឲ្យ​ខ្ពស់​ យ៉ាងនេះ​ឯង​។
ថយ | ទំព័រទី ២១៨ | បន្ទាប់
ID: 637357822579313287
ទៅកាន់ទំព័រ៖