ព្រះត្រៃបិដក ភាគ ៦៨

ភ័យ​អំពី​ក្រពើ ភ័យ​អំពី​ទឹក​កួ​ច ភ័យ​អំពី​ត្រី​សាហាវ​ ភ័យ​អំពី​ការ​រក​ចិញ្ចឹមជីវិត ភ័យ​អំពី​ការ​មិន​សរសើរ ភ័យ​អំពី​សេ​ចក្តីរ​ញោ​ចរ​ញើ​មក្នុង​បរិស័ទ​ ហេតុ​គួរខ្លាច ការ​ញាប់ញ័រ ការ​ព្រឺ​រោម ការ​រន្ធត់ចិត្ត​ ការតក់ស្លុត។ ពាក្យ​ថា ការ​ស្និទ្ធស្នាល បាន​ដល់​សេចក្តី​ស្និទ្ធស្នាល ២ គឺ សេចក្តី​ស្និទ្ធស្នាល​គឺ​តណ្ហា​ ១ សេចក្តី​ស្និទ្ធស្នាល​គឺ​ទិដ្ឋិ ១។បេ។ នេះ​ សេចក្តី​ស្និទ្ធស្នាល​ គឺ​តណ្ហា។បេ។ នេះ​ សេចក្តី​ស្និទ្ធស្នាល​គឺ​ទិដ្ឋិ។ ពាក្យ​ថា​ បុគ្គល កាល​សំឡឹង​ឃើញ​ភ័យ ក្នុង​សេចក្តី​ស្និទ្ធស្នាល​នុ៎ះ​ បាន​សេចក្តី​ថា​ បុគ្គល​កាល​សំឡឹង​ឃើញ ក្រឡេក​មើល ពិនិត្យ​មើល​ ពិចារណាមើល​ នូវ​ភ័យ​ក្នុង​សេចក្តី​ស្និទ្ធស្នាល​នុ៎ះ ហេតុ​នោះ (លោក​ពោល​ថា​) បុគ្គល​កាល​សំឡឹង​ឃើញ​ភ័យ ក្នុង​សេចក្តី​ស្និទ្ធស្នាល​នុ៎ះ។ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង​ ដូច​កុយ​រមាស ។ ហេតុ​នោះ​ ព្រះ​បច្ចេក​សម្ពុទ្ធ​នោះ​ពោល​ថា
បុគ្គល​អ្នកមាន​ចិត្ត​ជាប់​ចំពាក់​ កាល​អនុគ្រោះ​ចំពោះ​មិត្ត​ និ​ងអ្នកមាន​ចិត្តល្អ រមែង​ញុំាង​ប្រយោជន៍ឲ្យ​វិនាស បុគ្គល​កាល​សំឡឹង​ឃើញ​ភ័យ​ ក្នុង​ការ​ស្និទ្ធស្នាល​នុ៎ះ​ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។
ថយ | ទំព័រទី ២២០ | បន្ទាប់
ID: 637357823348927911
ទៅកាន់ទំព័រ៖