ព្រះត្រៃបិដក ភាគ ៦៨

[២៤៣​] អាល័យ​ណា ក្នុង​ពួក​បុត្ត​ និ​ងប្រពន្ធ​ អាល័យ​នោះ ចាក់ស្រេះ ដូច​ឫស្សី មាន​មែក​សាងញ៉ាង បុគ្គល​មិន​ជាប់​ចំពាក់​ ដូច​ទំពាំង​ឫស្សី គប្បី​ប្រព្រឹត្ត​ម្នាក់ឯង​ ដូច​កុយរមាស។

 [២៤៤​] ពាក្យ​ថា អាល័យ​នោះ ចាក់ស្រេះ ដូច​ឫស្សី​មាន​មែក​សាងញ៉ាង​ អធិ​ប្បា​យថា​ គុម្ពឫស្សី ហៅថា ឫស្សី។ បន្លា​ក្នុង​គុម្ពឫស្សី សាំ​ញុំា​ ចាក់ស្រែះ ចាក់​កណ្ដាញ់​ ប្រទាក់​គ្នា ឆ្វាក់​គ្នា ជាប់គ្នា យ៉ាងណាមិញ​ តណ្ហា លោក​ពោល​ថា​ វិស​ត្តិកា ក៏​យ៉ាងនោះ​ដែរ គឺ​ បាន​ខាង​តម្រេក​ តម្រេក​ខ្លាំង សេចក្តី​ត្រេកអរ​ សេចក្តី​ស្រើបស្រាល សេចក្តី​រីករាយ​ សេចក្តី​ត្រេកត្រអាល​ តម្រេក​ខ្លាំង​នៃ​ចិត្ត ការ​ចង់បាន ការ​ជ្រប់​ចិត្ត​ ការ​ងប់​ចិត្ត ការ​ប្រាថ្នា​ ការ​ប្រាថ្នា​ខ្លាំង​ ការ​ជាប់​នៅ កិលេស​ដូច​ភក់​ ការ​ញាប់ញ័រ កិលេស​ជាតិ​ ជា​គ្រឿង​បិទបាំង​ទោស​ កិលេស​ជាតិ​នាំឲ្យកើត ញុំាង​ទុក្ខ​ឲ្យ​កើត ជា​គ្រឿង​ដេរ​ភ្ជាប់ ដូច​ជា​បណ្ដាញ​ ជាទី​ហូរ​ទៅ ជា​គ្រឿង​ចាក់ស្រែះ ដូចជា​ខ្សែ ផ្សាយ​ទៅ ជា​គ្រឿង​ប្រមូល​មក ជា​គំរប់​ពីរ (របស់​សត្វ ) ជា​គ្រឿង​តំ​កល់​ទុក ជា​គ្រឿង​នាំទៅ​កាន់​ភព ដូចជា​ព្រៃតូច​ ព្រៃធំ សេចក្តី​ស្និទ្ធស្នាល សេចក្តី​ស្នេហា ការ​អាល័យ ការ​ជាប់​ចំពោះ ចំណង់ ការប៉ុនប៉ង​ ភាព​នៃ​សេចក្តី​ប៉ុនប៉ង​
ថយ | ទំព័រទី ២២១ | បន្ទាប់
ID: 637357823766334613
ទៅកាន់ទំព័រ៖