ព្រះត្រៃបិដក ភាគ ៦៨
ការប៉ុនប៉ងរូប ការប៉ុនប៉ងសំឡេង ការប៉ុនប៉ងក្លិន ការប៉ុនប៉ងរស ការប៉ុនប៉ងផ្សព្វ ការប៉ុនប៉ងលាភ ការប៉ុនប៉ងទ្រព្យ ការប៉ុនប៉ងបុត្ត ការប៉ុនប៉ងជីវិត ការជាប់ចិត្ត ការជាប់ចិត្តទួទៅ ការជាប់ចិត្តខ្លាំង អាការជាទីជាប់ចិត្ត ភាពនៃការជាប់ចិត្ត ការរវះរវាម អាការជាទីរវះរវាម ភាពនៃចិត្តរវះរវាម ការធ្វើឲ្យញាប់ញ័រ ការធ្វើមិនប្រពៃ តម្រេកមិនត្រូវតាមធម៌ តម្រេកមិនចេះល្មម លោភមិនល្មម ការស្រឡាញ់ ការកួចកាន់ ការប្រាថ្នា ការពេញចិត្ត ការប្រាថ្នាខ្លាំង ការអន្ទះសាក្នុងកាម ការអន្ទះសាក្នុងភព ការអន្ទះសាក្នុងវិភព ការអន្ទះសាក្នុងរូប ការអន្ទះសាក្នុងអរូប ការអន្ទះសាក្នុងនិរោធ ការអន្ទះសាក្នុងរូប ការអន្ទះសាក្នុងសំឡេង ការអន្ទះសាក្នុងក្លិន ការអន្ទះសាក្នុងរស ការអន្ទះសាក្នុងផ្សព្វ ការអន្ទះសាក្នុងធម្មារម្មណ៍ កិលេសដូចជាជំនន់ ជាគ្រឿងប្រកបទុក ជាគ្រឿងរួបរឹត ជាគ្រឿងថ្ដក់ ជាគ្រឿងរារាំង ជាគ្រឿងហាម ជាគ្រឿងប្រក់ ជាគ្រឿងចង គ្រឿងសៅហ្មង ជាគ្រឿងដេកនៅរឿយៗ ជាគ្រឿងស្ទាក់ វល្លិគឺតណ្ហា សេចក្តីប្រាថ្នា ផ្សេងៗ ឫសគល់នៃទុក្ខ ហេតុនៃទុក្ខ ដែនផ្ដើមកើតទុក្ខ អន្ទាក់មារ សន្ទូចមារ វិស័យមារ លំនៅមារ ចំណងមារ ស្ទឹងគឺតណ្ហា បណ្ដាញគឺតណ្ហា ដងដោយគឺតណ្ហា សមុទ្រគឺតណ្ហា អភិជ្ឈា លោភៈ អកុសលមូល។
ID: 637357824135985504
ទៅកាន់ទំព័រ៖