ព្រះត្រៃបិដក ភាគ ៦៨

សំនួរ​ត្រង់​ពាក្យ​ថា វិស​ត្តិកា ចុះ​កិលេស​ជាតិ ឈ្មោះថា​វិស​ត្តិកា​ តើ​ដោយ​សេចក្តី​ដូចម្ដេច។ ឈ្មោះថា​ វិស​ត្តិកា ព្រោះ​ហេតុ​ផ្សាយ​ទៅ។ ឈ្មោះថា​វិស​ត្តិកា ព្រោះ​ហេតុ​ធំ​ទូលាយ។ ឈ្មោះថា​ វិស​ត្តិកា ព្រោះ​ហេតុ​ជ្រួ​តជ្រាប។ ឈ្មោះថា​វិស​ត្តិកា ព្រោះ​ហេតុ​អត់ធន់។ ឈ្មោះថា​ វិស​ត្តិកា ព្រោះ​ហេតុ​នាំ​ខុស។ ឈ្មោះថា​ វិស​ត្តិកា​ ព្រោះ​ហេតុ​ពោល​ខុស។ ឈ្មោះថា​ វិស​ត្តិកា ព្រោះ​ហេតុ​មាន​ឫសគល់​ជា​ពិស។ ឈ្មោះថា​វិស​ត្តិកា ព្រោះ​ហេតុ​មាន​ផ្លែ​ជា​ពិស។ ឈ្មោះថា​ វិស​ត្តិកា ព្រោះ​ហេតុ​មានការ​បរិភោគ​ជា​ពិស។ មួយទៀត​ ឈ្មោះថា​ វិស​ត្តិកា ព្រោះ​ហេតុ​តណ្ហា​ ដ៏​ធំ​ទូលាយ ផ្សាយ លាត​ទៅ ក្នុង​រូប​ សំឡេង ក្លិន រស ផ្សព្វ ត្រកូល គណៈ អាវាស​ លាភ យស​ សេចក្តី​សរសើរ សេចក្តី​សុខ​ ចីវរ បិណ្ឌបាត សេនាសនៈ និ​ងថ្នាំ​គ្រឿង​រក្សា​រោគ​ ជា​បរិវារ​របស់​ជីវិត​ ក្នុង​កាមធាតុ​ រូបធាតុ អរូបធាតុ​ កាមភព រូបភព​ អរូ​បភព សញ្ញា​ភព​ អសញ្ញា​ភព នេវ​សញ្ញា​នា​សញ្ញា​ភព ឯក​វោការ​ភព ចតុ​វោការ​ភព បញ្ចវោការ​ភព ក្នុង​អតីត​ អនាគត​ បច្ចុប្បន្ន ក្នុង​អារម្មណ៍​ទាំងឡាយ​ ដែល​ឃើញ ឮ ប៉ះពាល់​ ដឹង​ច្បាស់​ ហេតុ​នោះ (លោក​ពោល​ថា​) អាល័យ​នោះ ចាក​ស្រែះ​ ដូច​ឫស្សី មាន​មែក​សាងញ៉ាង។
ថយ | ទំព័រទី ២២៣ | បន្ទាប់
ID: 637357824452086019
ទៅកាន់ទំព័រ៖