ព្រះត្រៃបិដក ភាគ ៦៨

 [២៤៥​] ពាក្យ​ថា អាល័យ​ណា ក្នុង​ពួក​បុត្ត​ និ​ងប្រពន្ធ ត្រង់​ពាក្យ​ថា បុត្ត បាន​ដល់​បុត្ត ៤ ពួក​ គឺ បុត្ត​កើតអំពី​ខ្លួន ១ បុត្ត​កើត​ក្នុង​ខេត្ត​ ១ បុត្ត​ដែលគេ​ឲ្យ ១ បុត្ត​គឺ​សិស្ស ១។ ភរិយា ហៅថា ប្រពន្ធ។ តណ្ហា ហៅថា អាល័យ បានខាង​តម្រេក តម្រេក​ខ្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល ហេតុ​នោះ (លោក​ពោល​ថា ) អាល័យ​ណា ក្នុង​ពួក​បុត្ត​ និ​ងប្រពន្ធ។
 [២៤៦​] ពាក្យ​ថា បុគ្គល​មិន​ជាប់​ចំពាក់ ដូច​ទំពាំង​ឫស្សី អធិប្បាយ​ថា​ គុម្ពឫស្សី ហៅថា​ ឫស្សី។ ទំពាំង​ដ៏​ខ្ចី ក្នុង​គុម្ពឫស្សី មិន​ជាប់ មិន​ចំពាក់ មិន​ព័ទ្ធព័ន្ធ មិន​ចាក់កណ្ដាញ់​ គឺ​ចេញ រលាស់​ផុត​ស្រឡះ​ហើយ យ៉ាងណាមិញ ការ​ចំពាក់ ២ គឺ ការ​ចំពាក់​គឺ​តណ្ហា ១ ការ​ចំពាក់​គឺ​ទិដ្ឋិ​ ១ ក៏​យ៉ាងនោះ​ដែរ។បេ។ នេះ ការ​ចំពាក់​គឺ​តណ្ហា។បេ។ នេះ​ការ​ចំពាក់​គឺ​ទិដ្ឋិ។ ព្រះ​បច្ចេក​សម្ពុទ្ធ​នោះ លះ​ការ​ចំពាក់​គឺ​តណ្ហា រលាស់ចោល​ការ​ចំពាក់​គឺ​ទិដ្ឋិ​ហើយ ព្រោះ​លះ​ការ​ចំពាក់​គឺ​តណ្ហា​ ព្រោះ​រលាស់ចោល​ការ​ចំពាក់​គឺ​ទិដ្ឋិ ព្រះ​បច្ចេក​សម្ពុទ្ធ​នោះ ទើប​មិន​ជាប់​ក្នុង​រូប មិន​ជាប់​ក្នុង​សំឡេង​ មិន​ជាប់​ក្នុង​ក្លិន មិន​ជាប់​ក្នុង​រស មិន​ជាប់​ក្នុង​ផ្សព្វ​
ថយ | ទំព័រទី ២២៤ | បន្ទាប់
ID: 637357824851139802
ទៅកាន់ទំព័រ៖