ព្រះត្រៃបិដក ភាគ ៦៨

មិន​ជាប់ មិន​ប្រកាន់ មិន​ចង មិន​ជាប់ស្អិត ក្នុង​ត្រកូល​ គណៈ អាវាស​ លាភ យស សេចក្តី​សរសើរ​ សេចក្តី​សុខ ចីវរ បិណ្ឌបាត សេ​នាស​នៈ​ និ​ងថ្នាំ​គ្រឿង​រក្សា​រោគ​ជា​បរិវារ​របស់​ជីវិត​ ក្នុង​កាមធាតុ រូបធាតុ​ អរូបធាតុ កាមភព រូបភព អរូបភព សញ្ញា​ភព អសញ្ញា​ភព នេ​វសញ្ញា​នា​សញ្ញា​ភព​ ឯក​វោការ​ភព ចតុ​វោការ​ភព បញ្ចវោការ​ភព ក្នុង​អតីត​ អនាគត​ បច្ចុប្បន្ន ក្នុង​អារម្មណ៍​ទាំងឡាយ​ ដែល​ឃើញ ឮ ប៉ះពាល់ ដឹង​ច្បាស់ គឺ​លោក​ចេញ​ រលាស់ ផុត​ស្រឡះ ប្រាស​ចេញ មានចិត្ត​ប្រាសចាក​សេចក្តី​សល់​វល់ ហេតុ​នោះ (លោក​ពោល​ថា​) បុគ្គល​មិន​ជាប់​ចំពាក់ ដូច​ទំពាំង​ឫស្សី។ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។ ហេតុ​នោះ ព្រះ​បច្ចេក​សម្ពុទ្ធ​នោះ​ពោល​ថា
អាល័យ​ណា ក្នុង​ពួក​បុត្ត​ និ​ងប្រពន្ធ​ អាល័យ​នោះ ចាក់​ស្រែះ​ ដូច​ឫស្សី មាន​មែក​សាងញ៉ាង​ បុគ្គល​មិន​ជាប់​ចំពាក់ ដូច​ទំពាំង​ឫស្សី គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។
ថយ | ទំព័រទី ២២៥ | បន្ទាប់
ID: 637357825199295672
ទៅកាន់ទំព័រ៖