ព្រះត្រៃបិដក ភាគ ៦៨
[២៤៧] ម្រឹគក្នុងព្រៃ ជាសត្វមិនជាប់ចំណង ទៅរកចំណី តាមប្រាថ្នាបាន យ៉ាងណា វិញ្ញូជន កាលសំឡឹងឃើញសេរីភាព(១) គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស យ៉ាងនោះ។
[២៤៨] អធិប្បាយពាក្យថា ម្រឹគក្នុងព្រៃ ជាសត្វមិនជាប់ចំណង ទៅរកចំណី តាមប្រាថ្នាបាន យ៉ាងណា ត្រង់ពាក្យថា ម្រឹគ បានដល់ ម្រឹគ ២ ពួកគឺ ឯណិម្រឹគ ១ សរភម្រឹគ ១។ ម្រឹគព្រៃ កាលនៅក្នុងព្រៃ រមែងដើរទៅឥតរង្កៀស ឈប់ឥតរង្កៀស អង្គុយឥតរង្កៀសសម្រេចការដេកឥតរង្កៀស យ៉ាងណាមិញ។
សមដូចពាក្យ ដែលព្រះមានព្រះភាគទ្រង់ត្រាស់នេះថា ម្នាលភិក្ខុទាំងឡាយ ម្រឹគព្រៃកាលត្រាច់ទៅក្នុងព្រៃរបោះ ព្រៃស្បាត រមែងដើរទៅឥតរង្កៀស ឈប់ឥតរង្កៀស អង្គុយឥតរង្កៀស សម្រេចការដេកឥតរង្កៀស
(១). ការប្រព្រឹត្តតាមសេចក្តីប្រាថ្នារបស់ខ្លួន មិនជាប់ទាក់ទងនឹងបុគ្គលដទៃ។ អដ្ឋកថា។
ID: 637357825827639891
ទៅកាន់ទំព័រ៖