ព្រះត្រៃបិដក ភាគ ៦៨

ដំណើរ​នោះ​ ព្រោះ​ហេតុអ្វី ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះថា​ ម្រឹគ​នោះ​នៅក្នុង​ទី​មិនមែន​ជា​គន្លង​របស់​ព្រាន​ យ៉ាងណាមិញ ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុ​ស្ងាត់​ចាក​កាម​ទាំងឡាយ​ ស្ងាត់​ចាក​ធម៌​ទាំងឡាយ ជាអកុសល​ហើយ ចូល​បឋមជ្ឈាន ប្រកបដោយ​វិតក្កៈ និង​វិចារៈ​ មាន​បីតិ និ​ងសុ​ខៈ ដែល​កើតអំពី​វិវេក​ ក៏​យ៉ាងនោះ​ដែរ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​នេះ តថាគត​ពោល​ថា​ បាន​ធ្វើ​មារ​ឲ្យ​ងងឹត សម្លាប់​មារ​មិន​ឲ្យ​មាន​ដានជើង ដល់​នូវ​ការ​មិន​ចួប​ប្រទះ​ដោយ​ភ្នែក​មារ​ របស់​មារ​លាមក ម្នាល​ភិក្ខុ​ទាំងឡាយ មួយទៀត​ ភិក្ខុ​ចូល​ទុតិយជ្ឈាន​ ជាទី​ផូរផង់ ប្រព្រឹត្ត​ក្នុង​សន្តាន មាន​សេចក្តី​ជ្រះ​ថ្លា​គឺស​ទ្ធា​ មាន​សភាព​ជា​ធម្មជាត​ខ្ពស់​ឯក មិន​មាន​វិតក្កៈ​ មិន​មាន​វិចារៈ​ មានតែ​បីតិ និ​ងសុ​ខៈ ដែល​កើតអំពី​សមាធិ​ គឺ​បឋមជ្ឈាន ព្រោះ​រម្ងាប់​វិតក្កៈ និង​វិចារៈ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​នេះ តថាគត​ពោល​ថា​ បាន​ធ្វើ​មារ​ឲ្យ​ងងឹត សម្លាប់​មារ​មិន​ឲ្យ​មាន​ដានជើង ដល់​នូវ​ការ​មិន​ចួប​ប្រទះ​ដោយ​ភ្នែក​មារ​ របស់​មារ​លាមក ម្នាល​ភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុ​ជា​អ្នក​ព្រងើយកន្តើយ មានសតិ និ​ងការ​ដឹង​ច្បាស់​ សោ​យសុ​ខដោយ​នាមកាយ​ ព្រោះ​រសា​យនៃ​បីតិ​ ព្រះ​អរិយៈ​ទាំងឡាយ តែង​សរសើរ​បុគ្គល​ដែល​បាន​តតិយជ្ឈាន​នោះ​ឯង ថា​ជា​បុគ្គល​មានចិត្ត​ព្រងើយ​កន្ដើយ​ មាន​ស្មារតី មានការ​នៅជា​សុខ​ ភិក្ខុ​ចូល​តតិយជ្ឈាន​នោះ ម្នាល
ថយ | ទំព័រទី ២២៧ | បន្ទាប់
ID: 637357826137751129
ទៅកាន់ទំព័រ៖