ព្រះត្រៃបិដក ភាគ ៦៨

ភិក្ខុ​ទាំងឡាយ ភិក្ខុ​នេះ តថាគត​ពោល​ថា បាន​ធ្វើ​មារ​ឲ្យ​ងងឹត​ សម្លាប់​មារ​មិន​ឲ្យ​មាន​ដានជើង ដល់​នូវ​ការ​មិន​ចួប​ប្រទះ​ដោយ​ភ្នែក​មារ​ របស់​មារ​លាមក ម្នាល​ភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុ​ចូល​ចតុត្ថជ្ឈាន ឥត​ទុក្ខ​ឥត​សុខ​ មានសតិ​ដ៏​បរិសុទ្ធ​ដោយ​ឧបេក្ខា​ ព្រោះ​លះបង់​សុខ​ផង លះបង់​ទុក្ខ​ផង ព្រោះ​ដល់​នូវ​ការ​វិនាស​នៃ​សោមនស្ស​ និ​ងទោមនស្ស​ក្នុង​ការ​មុន​ផង​ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​នេះ តថាគត​ពោល​ថា បាន​ធ្វើ​មារ​ឲ្យ​ងងឹត សម្លាប់​មារ​មិន​ឲ្យ​មាន​ដានជើង​ ដល់​នូវ​ការ​មិន​ចួប​ប្រទះ​ដោយ​ភ្នែក​មារ របស់​មារ​លាមក ម្នាល​ភិក្ខុ​ទាំងឡាយ មួយទៀត​ ព្រោះ​កន្លង​រូបសញ្ញា ព្រោះ​វិនាស​នៃ​បដិឃ​សញ្ញា ព្រោះ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​នានត្ត​សញ្ញា​ ដោយ​ប្រការ​ទាំងពួង ភិក្ខុ​ចូល​អា​កា​សាន​ញ្ចា​យតនៈ​ (ដោយ​បរិកម្ម​) ថា អាកាស​មិន​មាន​ទីបំផុត ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុ​នេះ តថាគត​ពោល​ថា បាន​ធ្វើ​មារ​ឲ្យ​ងងឹត សម្លាប់​មារ​មិន​ឲ្យ​មាន​ដានជើង ដល់​នូវ​ការ​មិន​ចួប​ប្រទះ​ដោយ​ភ្នែក​មារ​ របស់​មារ​លាមក ម្នាល​ភិក្ខុ​ទាំងឡាយ មួយទៀត ព្រោះ​កន្លង​អា​កា​សាន​ញ្ចា​យតនៈ​ ដោយ​ប្រការ​ទាំងពួង​ ហើយ​ចូល​វិ​ញ្ញាណ​ញ្ចា​យតនៈ (ដោយ​បរិកម្ម ) ថា វិញ្ញាណ មិន​មាន​ទីបំផុត​
ថយ | ទំព័រទី ២២៨ | បន្ទាប់
ID: 637357826472333168
ទៅកាន់ទំព័រ៖