ព្រះត្រៃបិដក ភាគ ៦៨

ព្រោះ​កន្លង​វិ​ញ្ញាណ​ញ្ចា​យតនៈ ដោយ​ប្រការ​ទាំងពួង​ ភិក្ខុ​ចូល​អា​កិ​ញ្ចញ្ញា​យតនៈ (ដោយ​បរិកម្ម ) ថា វត្ថុ​តិចតួច​មិន​មាន ព្រោះ​កន្លង​អា​កិ​ញ្ចញ្ញា​យតនៈ​ ដោយ​ប្រការ​ទាំងពួង ហើយ​ចូ​លនេវ​សញ្ញា​នា​សញ្ញា​យតនៈ​ (ដោយ​បរិកម្ម ) ថា ធម្មជាត​នុ៎ះ ជា​គុណ​ដ៏​ស្ងប់ ធម្មជាត​នុ៎ះ ជា​គុណ​ដ៏​ឧត្តម ព្រោះ​កន្លង​នេ​វសញ្ញា​នា​សញ្ញា​យតនៈ​ដោយ​ប្រការ​ទាំងពួង​ហើយ ចូល​សញ្ញា​វេទយិត​និរោធ​ ទាំង​អាសវៈ​ទាំង​ឡាយ​របស់​ភិក្ខុ​នោះ​ ក៏​អស់ ព្រោះ​ឃើញ​ដោយ​បញ្ញា​ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​នេះ​ តថាគត​ពោល​ថា បាន​ធ្វើ​មារ​ឲ្យ​ងងឹត​ សម្លាប់​មារ​មិន​ឲ្យ​មាន​ដានជើង ដល់​នូវ​ការ​មិន​ចួប​ប្រទះ​ដោយ​ភ្នែក​មារ របស់​មារ​លាមក​ បាន​ឆ្លង​តណ្ហា​ឈ្មោះ​វិស​ត្តិកា​ក្នុង​លោក ភិក្ខុ​នោះ​ រមែង​ដើរទៅ​ឥត​រង្កៀស​ ឈរ​ឥត​រង្កៀស​ អង្គុយ​ឥត​រង្កៀស​ សម្រេចការ​ដេក​ឥត​រង្កៀស ដំណើរ​នោះ ព្រោះ​ហេតុអ្វី​ ម្នាល​ភិក្ខុ​ទាំងឡាយ​ (ព្រោះថា​) ភិក្ខុ​នោះ​ នៅក្នុង​ទី​មិន​មែ​នជា​គន្លង​នៃ​មារ​ដ៏​លាមក ហេតុ​នោះ (លោក​ពោល​ថា​) ម្រឹគ​ក្នុង​ព្រៃ ជា​សត្វ​មិន​ជាប់ចំណង ទៅ​រក​ចំណី​តាមប្រាថ្នា​បាន​ យ៉ាងណា។
ថយ | ទំព័រទី ២២៩ | បន្ទាប់
ID: 637357826811287047
ទៅកាន់ទំព័រ៖