ព្រះត្រៃបិដក ភាគ ៦៨
ម្រឹគក្នុងព្រៃ ជាសត្វមិនជាប់ចំណង ទៅរកចំណីតាមប្រាថ្នាបាន យ៉ាងណា វិញ្ញូជន កាលសំឡឹងឃើញសេរីភាព គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាសយ៉ាងនោះ។
[២៥០] ការប្រឹក្សា ក្នុងលំនៅ ក្នុងទី (បំរើ) ក្នុងការដើរ ក្នុងចារិក រមែងមាន ក្នុងកណ្ដាលសំឡាញ់ បុគ្គលកាលសំឡឹងឃើញសេរីភាព ដែលបុគ្គលពាលមិនប្រាថ្នា គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។
[២៥១] ពាក្យថា ការប្រឹក្សាក្នុងលំនៅ ក្នុងទី (បំរើ) ក្នុងការដើរ ក្នុងចារិក រមែងមានក្នុងកណ្ដាលសំឡាញ់ សេចក្តីថា ការដើរទៅជាសុខ ការមកជាសុខ ការទៅមកជាសុខ ការឈរជាសុខ ការអង្គុយជាសុខ ការដេកជាសុខ ការហៅរកជាសុខ ការចរចាជាសុខ ការឆ្លើយឆ្លងរកគ្នាជាសុខ ការនិយាយស្រស់ស្រាយជាសុខ ជាមួយនឹងពួកជនណា ពួកជននោះ លោកហៅថា សំឡាញ់។ ពាក្យថា ការប្រឹក្សា ក្នុងលំនៅ ក្នុងទី (បំរើ) ក្នុងការដើរ ក្នុងចារិក រមែងមានក្នុងកណ្ដាលនៃសំឡាញ់ បានសេចក្តីថា ការប្រឹក្សាអំពីប្រយោជន៍របស់ខ្លួន ការប្រឹក្សាអំពីប្រយោជន៍របស់បុគ្គលដទៃ ការប្រឹក្សាអំពីប្រយោជន៍ទាំងពីរ
ID: 637357827718069896
ទៅកាន់ទំព័រ៖