ព្រះត្រៃបិដក ភាគ ៦៨

ការ​ប្រឹក្សា​អំពី​ប្រយោជន៍​បច្ចុប្បន្ន ការ​ប្រឹក្សា​អំពី​ប្រយោជន៍​បរលោក​ ការ​ប្រឹក្សា​អំពី​ប្រយោជន៍​ដ៏​ក្រៃលែង គឺ​ព្រះ​និពា្វន ក្នុង​លំនៅ​ក្តី ក្នុង​ទី​ (បំរើ​) ក្តី ក្នុង​ការ​ដើរ​ក្តី ក្នុង​ចារិក​ក្តី (រមែង​មាន​) ក្នុង​កណ្ដាល​សំឡាញ់ ហេតុ​នោះ (លោក​ពោល​ថា​) ការ​ប្រឹក្សា ក្នុង​លំនៅ ក្នុង​ទី (បំរើ​) ក្នុង​ការ​ដើរ ក្នុង​ចារិក រមែង​មាន​ក្នុង​កណ្ដាល​សំឡាញ់។
 [២៥២​] ពាក្យ​ថា បុគ្គល​កាល​សំឡឹង​ឃើញ​សេរីភាព ដែល​បុគ្គល​ពាល​មិន​ប្រាថ្នា អធិប្បាយ​ថា​ វត្ថុ​ដែល​ពួក​ជនពាល​ជា​អសប្បុ​រស ជា​ពួក​តិរិ្ថយ ជា​ពួក​សាវ័ក​នៃ​តិរ្ថិយ មិន​ប្រាថ្នា គឺ​ការ​កោរសក់​ ពុកមាត់​ និ​ងការ​ស្លៀកដណ្ដប់​សំពត់​កា​សាយៈ​ វត្ថុ​ដែល​ពួក​បណ្ឌិត​ជា​សប្បុរស ជា​ពួក​សាវ័ក​ព្រះពុទ្ធ​ និ​ងព្រះ​បច្ចេកពុទ្ធ​ទាំងឡាយ​ ប្រាថ្នា​ហើយ គឺ​ការ​កោរសក់​ ពុក​មាត់​ និ​ងការ​ស្លៀកដណ្ដប់​សំពត់​កា​សាយៈ។ ពាក្យ​ថា សេរី បាន​ដល់​សេរី ២ គឺ ធម៌​សេរី ១ បុគ្គល​សេរី ១។ ធម៌​សេរី តើ​ដូចម្ដេច។ សតិ​ប្ប​ដ្ឋាន ៤។បេ។ អរិយមគ្គ​ប្រកបដោយ​អង្គ ៨ នេះ​ ធម៌​សេរី។ បុគ្គល​សេរី តើ​ដូចម្ដេច។ បុ​គ្គ​លណា​ប្រកប​ដោយ​ធម៌​សេរី​នេះ​ បុគ្គល​នោះ លោក​ហៅថា បុគ្គល​សេរី។ ពាក្យ​ថា បុគ្គល​កាល​សំឡឹង​ឃើញ​សេរីភាព ដែល​បុគ្គល​ពាល​មិន​ប្រាថ្នា​ បាន​សេចក្តី​ថា បុគ្គល​កាល​សំឡឹង​ឃើញ គន់មើល ពិនិត្យ​
ថយ | ទំព័រទី ២៣២ | បន្ទាប់
ID: 637357828092916732
ទៅកាន់ទំព័រ៖