ព្រះត្រៃបិដក ភាគ ៦៨
មើល ពិចារណាមើល នូវសេរីភាព ហេតុនោះ (លោកពោលថា) បុគ្គលកាលសំឡឹងឃើញសេរីភាព ដែលបុគ្គលពាលមិនប្រាថ្នា។ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ពោលថា
ការប្រឹក្សា ក្នុងលំនៅ ក្នុងទី (បំរើ) ក្នុងការដើរ ក្នុងចារិក រមែងមានក្នុងកណ្ដាលសំឡាញ់ បុគ្គលកាលសំឡឹងឃើញសេរីភាព ដែលបុគ្គលពាលមិនប្រាថ្នា គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។
[២៥៣] ល្បែង តម្រេក រមែងមានក្នុងកណ្ដាលសំឡាញ់ ទាំងសេចក្តីស្រឡាញ់ដ៏ធំទូលាយ រមែងមានក្នុងពួកបុត្ត បុគ្គលកាលធុញទ្រាន់ចំពោះការព្រាត់ប្រាសចាកអារម្មណ៍ជាទីស្រឡាញ់ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។
[២៥៤] អធិប្បាយពាក្យថា ល្បែង តម្រេក រមែងមានក្នុងកណ្ដាលសំឡាញ់ ត្រង់ពាក្យថា ល្បែង បានដល់ល្បែង ២ គឺ ល្បែងខាងផ្លូវកាយ ១ ល្បែងខាងផ្លូវវាចា ១។
ID: 637357828544797075
ទៅកាន់ទំព័រ៖