ព្រះត្រៃបិដក ភាគ ៦៨

 ល្បែង​ខាង​ផ្លូវកាយ តើ​ដូចម្ដេច។ ពួក​ជន​រមែង​លេង​ដោយ​ដំរី​ខ្លះ​ លេង​សេះ​ខ្លះ លេង​រថ​ខ្លះ​ លេង​ធ្នូ​ខ្លះ លេងចត្រង្គ​មាន​ក្រឡា​ប្រាំបី​ខ្លះ​(១) លេងល្បែង​មាន​ក្រឡា​ដប់​ខ្លះ​(២) លេងចត្រង្គ​ក្នុង​អាកាស​ខ្លះ​(៣) លេង​ផ្លូវវាង​ដែល​គួរ​វាង​ខ្លះ​(៤) លេង​ផ្ទាត់​គ្រាប់​មាន​គ្រាប់​គ្រួស​ជាដើម​ខ្លះ​ លេង​បាស្កា​ក្នុង​លាន​សម្រាប់​លេង​ខ្លះ​ លេង​ហឹង​ខ្លះ លេង​រលាស់​ទឹក​ល័ខ​ ឲ្យ​ទាយ​រូប​ខ្លះ លេងអង្គញ់​ខ្លះ​ លេង​ផ្លុំប៉ី​ស្លឹក​ខ្លះ លេង​នង្គ័ល​តូច​ខ្លះ​ លេងល្បែង​ដាំដូង​ខ្លះ លេង​កង្ហារ​ខ្លះ​ លេង​វាល់​ខ្សាច់​ខ្លះ លេង​រទេះ​តូច​ខ្លះ​ លេង​ធ្នូ​តូច​ខ្លះ លេង​សរសេរ​អក្សរ​ឰដ៏​អាកាស​ឲ្យ​ទាយ​ខ្លះ លេង​ទាយ​ចិត្ត​ (ស្ដេចចង់​) ខ្លះ លេង​កំ​ប្លែ​ងត្រាប់​គេ​ខ្លះ​ នេះ​ល្បែង​ខាង​ផ្លូវកាយ។

 ល្បែង​ខាង​ផ្លូវ​វាចា តើ​ដូចម្ដេច។ ការ​លេង​វាយ​ស្គរ​ដោយ​មាត់​ ការ​ធ្វើ​សំឡេង​ស្គរ​ ដែល​ជាប់​ដោយ​មាត់ ការ​យក​មាត់​ធ្វើត្រាប់​សំឡេង​ស្គរ​ ការ​ហួច ការ​ពោល​សំឡេង​ដូចជា​សំឡេង​ស្គរ​ដោយ​មាត់​ ការ​បង្រៀន​រាំ ការ​ច្រៀង​បញ្ជើ​ច ការ​ច្រៀង ការ​ធ្វើឲ្យ​សើច នេះ​ ល្បែង​ខាង​ផ្លូវ​វាចា។
(១). ល្បែង​បាស្កា។ (២). ល្បែង​ក្រឡា​ដប់​នេះ គឺ​ល្បែង​បាយខុំ។ (៣). ចត្រង្គ​គ្មាន​ក្តារ លេង​ថា​តែមាត់​ទទេ។ (៤). ល្បែង​បិទពួន។ អដ្ឋកថា។
ថយ | ទំព័រទី ២៣៤ | បន្ទាប់
ID: 637357829274609170
ទៅកាន់ទំព័រ៖