ព្រះត្រៃបិដក ភាគ ៦៨
ពួកសត្វណា ក្នុងទិសឦសាន ពួកសត្វនោះ មិនគួរខ្ពើម ពួកសត្វណា ក្នុងទិសខាងក្រោម ពួកសត្វនោះ មិនគួរខ្ពើម ពួកសត្វណា ក្នុងទិសខាងលើ ពួកសត្វនោះ មិនគួរខ្ពើម ពួកសត្វណា ក្នុងទិសធំ ក្នុងទិសតូចទាំងឡាយ ពួកសត្វនោះ មិនគួរខ្ពើម ព្រោះបានចំរើនករុណា ព្រោះបានចំរើនមុទិតា ព្រោះបានចំរើនឧបេក្ខា (ទើបយល់ថា) ពួកសត្វណាក្នុងទិសខាងកើត ពួកសត្វនោះ មិនគួរខ្ពើម។បេ។ ពួកសត្វណាក្នុងទិសធំ ក្នុងទិសតូចទាំងឡាយ ពួកសត្វនោះ មិនគួរខ្ពើម ហេតុនោះ (លោកពោលថា) បុគ្គលមានកិរិយានៅជាសុខ ក្នុងទិស ៤ ទាំងមិនមានសេចក្តីថ្នាំងថ្នាក់ចិត្ត។
[២៥៩] ពាក្យថា សន្ដោសដោយបច្ច័យ តាមមានតាមបាន អធិប្បាយថា ព្រះបច្ចេកសម្ពុទ្ធនោះ ជាបុគ្គលសន្ដោសដោយចីវរ តាមមានតាមបានផង ថ្លែងគុណសន្ដោសដោយចីវរ តាមមានតាមបានផង មិនដល់នូវអនេសនៈដែលមិនសមគួរ ព្រោះហេតុតែចីវរផង មិនបានចីវរ ក៏មិនតក់ស្លុតផង បានចីវរហើយ ក៏មិនជក់ចិត្ត មិនឈ្លក់ចិត្ត មិនងប់ចិត្ត ឃើញទោស មានប្រាជ្ញាជាគ្រឿងរលាស់
ID: 637357831276644323
ទៅកាន់ទំព័រ៖