ព្រះត្រៃបិដក ភាគ ៦៨

ទ្រង់​ពោល​អាង ២០ ជាតិ​ខ្លះ​ ទ្រង់​ពោល​អាង ៣០ ជាតិ​ខ្លះ​ ទ្រង់​ពោល​អាង​ ៤០ ជាតិ​ខ្លះ​ ទ្រង់​ពោល​អាង ៥០ ជាតិ​ខ្លះ​ ទ្រង់​ពោល​អាង​មួយ​រយ​ជាតិ​ខ្លះ​មួយ​ពាន់​ជាតិ​ខ្លះ​ មួយ​សែន​ជាតិ​ខ្លះ សំ​វដ្ដ​កប្ប​ជាច្រើន​ខ្លះ វិវដ្ដ​កប្ប​ជាច្រើន​ខ្លះ សំ​វដ្ដ​វិវដ្ដ​កប្ប​ជាច្រើន​ខ្លះ​ថា តថាគត បាន​កើត​ក្នុង​ភព​ឯណោះ​ មាន​នាម​យ៉ាងនេះ មាន​គោត្រ​យ៉ាងនេះ មាន​វណ្ណៈ​យ៉ាងនេះ មាន​អាហារ​យ៉ាងនេះ​ សោយសុខ និង​ទុក្ខ​យ៉ាងនេះ មាន​អាយុ​ត្រឹម​ប៉ុណ្ណេះ លុះ​តថាគត​នោះ​ច្យុត​ចាក​អត្តភាព​នោះ​ហើយ​ ក៏បាន​ទៅ​កើត​ក្នុង​ភព​ឯណោះ​ ដែល​កើត​ក្នុង​ភព​នោះ ក៏​មាន​នាម​យ៉ាងនេះ​ មាន​គោត្រ​យ៉ាងនេះ មាន​វណ្ណៈ​យ៉ាងនេះ​ មាន​អាហារ​យ៉ាងនេះ សោយសុខ និង​ទុក្ខ​យ៉ាងនេះ មាន​អាយុ​ត្រឹម​ប៉ុណ្ណេះ តថាគត​នោះ​ លុះ​ច្យុត​ចាក​អត្តភាព​នោះ​ហើយ​ ក៏បាន​មក​កើត​ក្នុង​ភព​នេះ​ ព្រះមានព្រះភាគ​ទ្រង់​ពោល​អាង​ការ​នៅ​អាស្រ័យ​ក្នុង​កាលមុន ជាច្រើន​ប្រការ​ ព្រមទាំង​អាការ​ (គឺ​វណ្ណៈ និង​អាហារ​ជាដើម​) ព្រម​ទាំង​ឧទ្ទេស​ (គឺ​ឈ្មោះ និង​គោត្រ​ជាដើម​) ដោយ​ប្រការ​ដូច្នេះ ព្រះមានព្រះភាគ ទ្រង់​ពោល​អាង​កាល​ជា​អតីត​របស់​ព្រះអង្គ យ៉ាងនេះ។
 ព្រះមានព្រះភាគ ទ្រង់​ពោល​អាង​កាល​ជា​អតីត​ របស់​ពួក​សត្វ​ដទៃ តើ​ដូចម្ដេច។ ព្រះមានព្រះភាគ​ ទ្រង់​ពោល​អាង​អតីតជាតិ​ របស់​ពួក​សត្វ​ដទៃ​ ១ ជាតិ​ខ្លះ​ ទ្រង់​ពោល​អាង​ ២ ជាតិ​ខ្លះ។បេ។ ទ្រង់​ពោល​អាង​សំ​វដ្ដ​វិវដ្ដ​កប្ប​ដ៏​ច្រើន​ខ្លះ​
ថយ | ទំព័រទី ២៤ | បន្ទាប់
ID: 637356953742707228
ទៅកាន់ទំព័រ៖