ព្រះត្រៃបិដក ភាគ ៦៨
ប្រើប្រាស់ផង មួយទៀត មិនលើកតំកើងខ្លួន មិនបង្អាប់បុគ្គលដទៃ ព្រោះតែសេចក្តីសន្ដោសដោយចីវរតាមមានតាមបាននោះ ដ្បិតថាព្រះបច្ចេកសម្ពុទ្ធណា វាងវៃ មិនខ្ជិល ដឹងខ្លួន មានស្មារតីស៊ប់សួនក្នុងការសន្ដោសដោយចីវរតាមមានតាមបាននោះ ព្រះបច្ចេកសម្ពុទ្ធនេះ លោកពោលថា អ្នកឋិតនៅក្នុងអរិយវង្ស មានក្នុងកាលមុន ដែលពួកបណ្ឌិតគួរស្គាល់ថា ប្រសើរ។ ជាបុគ្គលសន្ដោស ដោយបណ្ឌិបាត តាមមានតាមបានផង ថ្លែងគុណសន្ដោសដោយបិណ្ឌបាតតាមមានតាមបានផង មិនដល់នូវអនេសនៈ ដែលមិនសមគួរ ព្រោះហេតុតែបិណ្ឌបាតផង មិនបានបិណ្ឌបាត ក៏មិនតក់ស្លុតផង បានបិណ្ឌបាតហើយក៏មិនជក់ចិត្ត មិនឈ្លក់ចិត្ត មិនងប់ចិត្ត ឃើញទោស មានប្រាជ្ញាជាគ្រឿងរលាស់ ប្រើប្រាស់ផង មួយទៀត មិនលើកតំកើងខ្លួន មិនបង្អាប់បុគ្គលដទៃ ព្រោះតែការសន្ដោស ដោយបិណ្ឌបាតតាមមានតាមបាននោះ ដ្បិតថាព្រះបច្ចេកសម្ពុទ្ធណា វាងវៃ មិនខ្ជិល ដឹងខ្លួន មានស្មារតីស៊ប់សួន ក្នុងការសន្ដោសដោយបិណ្ឌបាត តាមមានតាមបាននោះ ព្រះបច្ចេកសម្ពុទ្ធនេះ លោកពោលថា អ្នកឋិតនៅក្នុងអរិយវង្ស មានក្នុងកាលមុន ដែលពួកបណ្ឌិតគួរស្គាល់ថា ប្រសើរ។ ជាបុគ្គលសន្ដោសដោយសេនាសនៈ
ID: 637357831638979476
ទៅកាន់ទំព័រ៖