ព្រះត្រៃបិដក ភាគ ៦៨
តាមមានតាមបានផង ថ្លែងគុណសន្ដោសដោយសេនាសនៈ តាមមានតាមបានផង មិនដល់នូវអនេសនៈ ដែលមិនសមគួរ ព្រោះហេតុតែសេនាសនៈផង មិនបានសេនាសនៈ ក៏មិនតក់ស្លុតផង បានសេនាសនៈហើយ ក៏មិនជក់ចិត្ត មិនឈ្លក់ចិត្ត មិនងប់ចិត្ត ឃើញទោស មានប្រាជ្ញាជាគ្រឿងរលាស់ ប្រើប្រាស់ផង មួយទៀត មិនលើកតំកើងខ្លួន មិនបង្អាប់បុគ្គលដទៃ ព្រោះតែការសន្ដោស ដោយសេនាសនៈ តាមមានតាមបាននោះ ដ្បិតថា ព្រះបច្ចេកសម្ពុទ្ធណា វាងវៃ មិនខ្ជិល ដឹងខ្លួន មានស្មារតីស៊ប់សួន ក្នុងការសន្ដោសដោយសេនាសនៈ តាមមានតាមបាននោះ ព្រះបច្ចេកសម្ពុទ្ធនេះ លោកពោលថា អ្នកឋិតនៅក្នុងអរិយវង្ស មានក្នុងកាលមុន ដែលពួកបណ្ឌិតគួរស្គាល់ថា ប្រសើរ។ ជាបុគ្គលសន្ដោសដោយគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមានតាមបានផង ថ្លែងគុណសន្ដោសដោយគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមានតាមបានផង មិនដល់នូវអនេសនៈដែលមិនសមគួរ ព្រោះហេតុតែគិលានប្បច្ចយភេសជ្ជបរិក្ខារ មិនបានគិលានប្បច្ចយភេសជ្ជបរិក្ខារ ក៏មិនតក់ស្លុតផង បានគិលានប្បច្ចយភេសជ្ជបរិក្ខារហើយ ក៏មិនជក់ចិត្ត មិនឈ្លក់ចិត្ត មិនងប់ចិត្ត ឃើញទោស មានប្រាជ្ញាជាគ្រឿងរលាស់ ប្រើប្រាស់ផង
ID: 637357848992911400
ទៅកាន់ទំព័រ៖