ព្រះត្រៃបិដក ភាគ ៦៨

មួយទៀត មិន​លើក​តំ​កើង​ខ្លួន មិន​បង្អាប់​បុគ្គល​ដទៃ​ ព្រោះតែ​ការ​សន្ដោស​ដោយ​គិលាន​ប្ប​ច្ច​យភេ​សជ្ជ​បរិ​ក្ខា​រ តាម​មាន​តាម​បាន​នោះ​ ដ្បិតថា ព្រះ​បច្ចេក​សម្ពុទ្ធ​ណា​ វាងវៃ មិន​ខ្ជិល ដឹងខ្លួន មានស្មារតី​ស៊ប់សួន​ ក្នុង​ការ​សន្ដោស​ដោយ​គិលាន​ប្ប​ច្ច​យភេ​សជ្ជ​បរិ​ក្ខា​រ តាម​មាន​តាម​បាន​នោះ ព្រះ​បច្ចេក​សម្ពុទ្ធ​នេះ​ លោក​ពោល​ថា ឋិតនៅ​ក្នុង​អរិយវង្ស ក្នុង​កាលមុន ដែល​ពួក​បណ្ឌិត​ស្គាល់​ថា​ ប្រសើរ។ ហេតុ​នោះ (លោក​ពោល​ថា​) សន្ដោស​ដោយ​បច្ច័យ តាម​មាន​តាម​បាន។
 [២៦០​] អធិប្បាយ​ពាក្យ​ថា ជា​អ្នក​អត់ធ្មត់ ចំ​ពោះ​អន្ដរា​យទាំងឡាយ ជា​អ្នក​មិន​តក់ស្លុត​ ត្រង់​ពាក្យ​ថា អន្ដរា​យ បាន​ដល់​អន្ដរា​យ ២ គឺ​ អន្ដរា​យប្រាកដ​ ១ អន្ដរា​យកំ​បាំង ១ អន្ដរា​យប្រាកដ តើ​ដូចម្ដេច។ ​ពួក​សីហៈ ពួក​ខ្លាធំ​ ខ្លាដំបង ពួក​ខ្លាឃ្មុំ និ​ងខ្លារខិន ពួក​ឆ្កែព្រៃ​​ពួក​គោ​ និ​ងក្របី ពួក​ដំរី​ ពស់ ខ្ទួយ ក្អែប ឬ​ពួក​មាណព ជា​ចោរ​ធ្វើ​កម្ម​ហើយ ឬមិន​ទាន់​ធ្វើ​កម្ម​ហើយ​ ឬរោគ​ក្នុង​ភ្នែក រោគ​ត្រចៀក​ រោគ​ច្រមុះ រោគ​អណ្ដាត រោគ​កាយ រោគ​ក្បាល​ រោគ​ស្លឹកត្រចៀក រោគ​មាត់ រោគ​ឆ្មេញ ក្អក ហឺ​ត រោគ​ខាងក្រៅ​ច្រមុះ​ រោគ​ក្ដៅ​ រោគ​គ្រាំគ្រា រោគ​ពោះ ខ្យល់ចាប់ ធ្លាក់ឈាម ចុក​សៀ​ត រាករូស ឃ្ល​ង់​ បូស ស្រែង​ របេង ឆ្កួតជ្រូក ដំ​នួចពឹស រមាស់​
ថយ | ទំព័រទី ២៤២ | បន្ទាប់
ID: 637357849407874312
ទៅកាន់ទំព័រ៖