ព្រះត្រៃបិដក ភាគ ៦៨
កម រោគក្លាយអំពីក្រចក ឃ្លង់ដែក ឈាម ប្រមាត់ ទឹកមូត្រផ្អែម ឫសដូងដុះ រលកកែវ ឫសដូងបាត ពួកអាពាធកើតអំពីប្រមាត់ ពួកអាពាធកើតអំពីស្លេស្ម៍ ពួកអាពាធកើតអំពីខ្យល់ ពួកអាពាធកើតអំពីប្រជុំនៃប្រមាត់ស្លេស្ម៍ និងខ្យល់ ពួកអាពាធកើតអំពីការប្រែប្រួលរដូវ ពួកអាពាធកើតអំពីការប្រើឥរិយាបថមិនស្មើ ពួកអាពាធកើតអំពីព្យាយាម (មានការសំឡាប់ ចាប់ចងជាដើម) ពួកអាពាធកើតអំពីវិបាករបស់កម្ម ត្រជាក់ ក្តៅ គំលាន សម្រេក ឧច្ចារៈ បស្សាវៈ ពួកសម្ផស្សនៃរបោម មូស ខ្យល់ កំដៅថ្ងៃ និងសត្វលូន ទាំងនេះ លោកហៅថា អន្ដរាយប្រាកដ។
អន្ដរាយកំបាំង តើដូចម្ដេច។ កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត កាមច្ឆន្ទនីវរណៈ ព្យាបាទនីវរណៈ ថីនមិទ្ធនីវរណៈ ឧទ្ធច្ចកុក្កុច្ចនីវរណៈ វិចិកិច្ឆានីវរណៈ រាគៈ ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាឋេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ ពួកកិលេសទាំងពួង ទុច្ចរិតទាំងពួង សេចក្តីក្រវល់ក្រវាយទាំងពួង សេចក្តីក្រហល់ក្រហាយទាំងពួង សេចក្តីក្តៅក្រហាយទាំងពួង អកុសលាភិសង្ខារទាំងពួង ទាំងនេះ លោកហៅថា អន្ដរាយកំបាំង។
ID: 637357849814253086
ទៅកាន់ទំព័រ៖