ព្រះត្រៃបិដក ភាគ ៦៨

 សំនួរ​ត្រង់​ពាក្យ​ថា ពួក​អន្ដរា​យ ចុះ​អន្ដរា​យ តើ​ដោយ​សេចក្តី​ដូចម្ដេច។ ឈ្មោះថា​អន្ដរា​យ ព្រោះ​ហេតុ​បង្រ្គប។ ឈ្មោះថា​ អន្ដរា​យ ព្រោះ​ហេតុប្រ​ព្រឹត្ត​ទៅ​ ដើម្បី​សេចក្តី​សាប​សូន្យ។ ឈ្មោះថា​ អន្ដរា​យ ព្រោះ​ហេតុ​អាស្រ័យ​ក្នុង​សរីរៈ​នោះ។
 ចុះឈ្មោះ​ថា​ អន្ដរា​យ ព្រោះ​ហេតុ​បង្រ្គប​ តើ​ដូចម្ដេច។ ពួក​អន្ដរា​យនោះ សង្រ្គប បង្រ្គប គ្រប​សង្កត់ រួបរឹត សង្កត់សង្កិន​ បៀតបៀន​នូវ​បុគ្គល​នោះ ឈ្មោះថា​ អន្ដរា​យ ព្រោះ​ហេតុ​បង្រ្គប យ៉ាងនេះ​ឯង។
 ចុះឈ្មោះ​ថា​ អន្ដរា​យ ព្រោះ​ហេតុប្រ​ព្រឹត្ត​ទៅ​ ដើម្បី​សេចក្តី​សាបសូន្យ តើ​ដូចម្ដេច។ ​ពួក​អន្ដរា​យនោះ ប្រព្រឹត្តទៅ​ព្រម ដើម្បី​សេច​ក្តី​អន្ដរា​យ ដើម្បី​សេចក្តី​សាបសូន្យ​ នូវ​ពួក​ធម៌​ជាកុសល។ ​ពួក​ធម៌​ជាកុសល តើ​ដូចម្ដេច​ខ្លះ។ សម្មាបដិបទា​ អនុលោម​ប្ប​ដិ​បទា អប​ច្ច​នីក​ប្ប​ដិ​បទា អន្វ​ត្ថ​ប្ប​ដិ​បទា ធម្មា​នុ​ធម្ម​ប្ប​ដិ​បទា ការ​ធ្វើឲ្យ​ពេញលេញ​ក្នុង​សីល​ទាំងឡាយ​ ការ​គ្រប់​គ្រង​ទ្វារ​ក្នុង​ឥន្រ្ទិយ​ទាំងឡាយ​ ការ​ដឹង​ប្រមាណ​ក្នុង​ភោជន ការ​ប្រកប​រឿយ​ៗ នូវ​សេចក្តី​ភ្ញាក់រឭក​ សតិ​ និ​ងសម្ប​ជញ្ញៈ​ ការ​ប្រកប​រឿយ​ៗ នូវ​ការ​ចំរើន​សតិ​ប្ប​ដ្ឋាន​ ៤ ការ​ប្រក​បរឿយៗ​ នូវ​កិរិយា​ចំ​រើនស​ម្ម​ប្ប​ធាន ៤ ឥទ្ធិបាទ​ ៤
ថយ | ទំព័រទី ២៤៤ | បន្ទាប់
ID: 637357850259739523
ទៅកាន់ទំព័រ៖