ព្រះត្រៃបិដក ភាគ ៦៨

ព្រោះ​ហេតុ​នោះ ភិក្ខុ​នោះ​ តថាគត​ហៅ​ថា អ្នក​នៅ​រួម​ដោយ​សិស្ស​ ​ពួក​ធម៌​ជាអកុសល​ដ៏​អាក្រក់​នោះ រមែង​ប្រើ​ភិក្ខុ​នោះ ព្រោះហេតុនោះ​ ភិក្ខុ​នោះ តថាគត​ហៅថា​ អ្នក​នៅ​រួម​ដោយ​អាចារ្យ ម្នាល​ភិក្ខុ​ទាំងឡាយ​ ភិក្ខុ​អ្នក​នៅ​រួម​ដោយ​សិស្ស​ អ្នក​នៅ​រួម​ដោយ​អាចារ្យ តែង​នៅជា​ទុក្ខ មិន​សប្បាយ យ៉ាងនេះ​ឯង។ ឈ្មោះថា​ អន្ដរា​យ ព្រោះ​ហេតុ​អាស្រ័យ​ក្នុង​សរីរៈ​នោះ​ យ៉ាង​នេះ​ក៏​មាន។
 មួយទៀត ព្រះមានព្រះភាគ​បាន​ត្រាស់​ព្រះតម្រាស់​នេះ​ថា​ ម្នាល​ភិក្ខុ​ទាំងឡាយ អកុសលធម៌ ៣ នេះ ជា​មន្ទិល​ខាងក្នុង ជា​អមិត្រ​ខាងក្នុង​ ជាស​ត្រូវ​ខាងក្នុង​ ជា​ពេជ្ឈឃាត​ខាងក្នុង​ ជា​ខ្មាំង​ខាងក្នុង អកុសលធម៌​ ៣ តើ​ដូចម្ដេច​ខ្លះ​ ម្នាល​ភិក្ខុ​ទាំងឡាយ លោភៈ​ជា​មន្ទិល​ខាងក្នុង ជា​អមិត្រ​ខាងក្នុង​ ជាស​ត្រូវ​ខាងក្នុង ជា​ពេជ្ឈឃាត​ខាងក្នុង ជា​ខ្មាំង​ខាងក្នុង ម្នាល​ភិក្ខុ​ទាំងឡាយ​ ទោសៈ។បេ។ ម្នាល​ភិក្ខុ​ទាំងឡាយ មោហៈ ជា​មន្ទិល​ខាងក្នុង ជា​អមិត្រ​ខាងក្នុង​ ជាស​ត្រូវ​ខាងក្នុង ជា​ពេជ្ឈឃាត​ខាងក្នុង ជា​ខ្មាំង​ខាងក្នុង ម្នាល​ភិក្ខុ​ទាំងឡាយ​ អកុសលធម៌ ៣ នេះឯង​ ជា​មន្ទិល​ខាងក្នុង​ ជា​អមិត្រ​ខាងក្នុង ជាស​ត្រូវ​ខាងក្នុង ជា​ពេជ្ឈឃាត​ខាងក្នុង ជា​ខ្មាំង​ខាងក្នុង។
ថយ | ទំព័រទី ២៤៧ | បន្ទាប់
ID: 637357851313007940
ទៅកាន់ទំព័រ៖