ព្រះត្រៃបិដក ភាគ ៦៨
ថា (សត្វនេះ) បានកើតក្នុងភពឯណោះ មាននាមយ៉ាងនេះ មានគោត្រយ៉ាងនេះ មានវណ្ណៈយ៉ាងនេះ មានអាហារយ៉ាងនេះ ទទួលសុខទុក្ខយ៉ាងនេះ មានអាយុត្រឹមប៉ុណ្ណេះ សត្វនោះ ច្យុតចាកអត្តភាពនោះហើយ ក៏បានទៅកើតក្នុងភពឯណោះ ដែលកើតក្នុងភពនោះ មាននាមយ៉ាងនេះ មានគោត្រយ៉ាងនេះ មានវណ្ណៈយ៉ាងនេះ មានអាហារយ៉ាងនេះ ទទួលសុខទុក្ខយ៉ាងនេះ មានអាយុត្រឹមប៉ុណ្ណេះ សត្វនោះ ច្យុតចាកអត្តភាពនោះហើយ ក៏បានមកកើតក្នុងភពនេះ ព្រះមានព្រះភាគ ទ្រង់ពោលអាងការនៅអាស្រ័យក្នុងកាលមុន ច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ ព្រះមានព្រះភាគ ទ្រង់ពោលអាងកាលជាអតីត របស់ពួកសត្វដទៃ យ៉ាងនេះឯង។
ព្រះមានព្រះភាគ ទ្រង់សំដែងជាតកទាំង ៥០០ ឈ្មោះថា ពោលអាងកាលជាអតីតរបស់ព្រះអង្គផង របស់ពួកសត្វដទៃផង ទ្រង់សំដែងមហាធនិយសូត្រ ឈ្មោះថា ពោលអាងកាលជាអតីតរបស់ព្រះអង្គផង របស់ពួកសត្វដទៃផង ទ្រង់សំដែងមហាសុទស្សនសូត្រ ឈ្មោះថា ពោលអាងកាលជាអតីតរបស់ព្រះអង្គផង របស់ពួកសត្វដទៃផង ទ្រង់សំដែងមហាគោវិន្ទសូត្រ ឈ្មោះថា ពោលអាងកាលជាអតីតរបស់ព្រះអង្គផង របស់ពួកសត្វដទៃផង ទ្រង់សំដែងមឃទេវសូត្រ ឈ្មោះថា ពោលអាងកាលជាអតីតរបស់ព្រះអង្គផង របស់ពួកសត្វដទៃផង។
ID: 637356954119852750
ទៅកាន់ទំព័រ៖