ព្រះត្រៃបិដក ភាគ ៦៨

[២៦៥​] វី​របុ​រស​ លះបង់​វត្ថុ​ទាំងឡាយ​ជា​គ្រឿង​ប្រាកដ​របស់​គ្រហស្ថ កាត់​ចំណង​របស់​គ្រហស្ថ​ទាំងឡាយ ដូច​រលួសផ្អុង​ដែល​ជម្រុះ​ស្លឹក​ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។

 [២៦៦​] ពាក្យ​ថា លះបង់​វត្ថុ​ទាំងឡាយ​ ជា​គ្រឿង​ប្រាកដ​របស់​គ្រហស្ថ សេចក្តី​ថា​ សក់ ពុកមាត់​ ពុកចង្កា កម្រងផ្កា​ គ្រឿងក្រអូប​ គ្រឿង​លាប​ គ្រឿង​អាភរណៈ គ្រឿង​ប្រដាប់ សំពត់​ គ្រឿង​ដណ្ដប​់ ឈ្នួត​ក្បាល​ គ្រឿង​ដុសខាត់ ការ​គក់​រឹត​នួត ការ​ផ្ងូ​ត ការ​គក់ច្របាច់​ កញ្ចក់ ប្រដាប់​សម្រាប់​បន្ដ​ក់ កម្រងផ្កា និ​ងគ្រឿង​លាប​ស្រឡាប គ្រឿង​លំអិត​សម្រាប់​ប្រស់​មុខ​ គ្រឿង​សម្រាប់​លុបលាប​មុខ​ គ្រឿង​ចងដៃ គ្រឿង​ចង​ជុក ដំបង បំពង់​ថ្នាំ ព្រះ​ខ័ន ឆត្រ​ ស្បែកជើង ក្បាំងមុខ ស្នៀតសក់ ស៊ែ សំ​ពត់​សវែង​ និ​ងខ្លី លោក​ហៅថា​ វត្ថុជា​គ្រឿង​ប្រាកដ របស់​គ្រហស្ថ។ ពាក្យ​ថា លះបង់​វត្ថុ​ទាំងឡាយ ជា​គ្រឿង​ប្រាកដ​របស់​គ្រហស្ថ គឺ ទំលាក់​ចោល​ ដាក់​ចោល​ ជម្រុះ​ចោល ហេតុ​នោះ (លោក​ពោល​ថា​) លះបង់​វត្ថុ​ទាំងឡាយ​ ជា​គ្រឿង​ប្រាកដ​របស់​គ្រហស្ថ។
ថយ | ទំព័រទី ២៥៣ | បន្ទាប់
ID: 637357854094948636
ទៅកាន់ទំព័រ៖