ព្រះត្រៃបិដក ភាគ ៦៨

 [២៦៧​] ពាក្យ​ថា ដូច​រលួសផ្អុង​ដែល​ជម្រុះ​ស្លឹក សេចក្តី​ថា​ ស្លឹក​ទាំងឡាយ​ របស់​រលួស​ផ្អុង ដែល​របេះ​ ដាច់​ជ្រុះ យ៉ាងណា​ វត្ថុ​ទាំងឡាយ ជា​គ្រឿង​ប្រាកដ​របស់​គ្រហស្ថ​ នៃ​ព្រះ​បច្ចេក​សម្ពុទ្ធ​នោះ​ ក៏​ដា​ច់​ជ្រុះ យ៉ាងនោះ​ដែរ​ ហេតុ​នោះ (លោក​ពោល​ថា​) ដូច​រលួស​ផ្អុង​ដែល​ជម្រុះ​ស្លឹក។
 [២៦៨​] ពាក្យ​ថា វីរបុរស កាត់​ចំណង​របស់​គ្រហស្ថ​ទាំងឡាយ អធិប្បាយ​ថា​ ឈ្មោះ​ថា​វីរបុរស ព្រោះ​ហេតុ​មាន​សេចក្តី​ព្យាយាម។ ឈ្មោះថា​វីរបុរស ព្រោះ​ហេតុ​ជា​អ្នក​អាច។ ឈ្មោះថា​វីរបុរស ព្រោះ​ហេ​តុញុំា​ងសេចក្តី​ព្យាយាម​ឲ្យ​កើត។ ឈ្មោះថា​វីរបុរស ព្រោះ​ហេតុ​មាន​ចិត្តអង់អាច។ ឈ្មោះថា​វីរបុរស ព្រោះ​ហេតុ​ជា​អ្នក​ហ៊ាន។ ឈ្មោះថា​វីរបុរស ព្រោះ​ហេតុ​ជា​អ្នក​មោះមុត មិន​ខ្លាច​ មិន​រន្ធត់ មិន​ស្រឡាំងកាំង មិន​រត់ លះបង់​សេចក្តី​ខ្លាច និ​ងសេចក្តី​ញ័រចំប្រប់​ហើយ​ ប្រាសចាក​សេចក្តី​ព្រឺរោម។
ព្រះ​ខីណាស្រព វៀរចាក​បាប​ទាំងពួង ក្នុង​លោក​នេះឯង​ មានការ​ព្យាយាម​ជា​លំនៅ កន្លង​ទុក្ខ​ក្នុង​នរក លោក​មាន​ព្យាយាម មាន​សេចក្តី​ប្រឹងប្រែង​ ជា​អ្នក​នឹង​ធឹ​ង មាន​សភាព​ដូច្នោះ​ ទើប​លោក​ហៅថា វីរបុរស។
ថយ | ទំព័រទី ២៥៤ | បន្ទាប់
ID: 637357854539143295
ទៅកាន់ទំព័រ៖