ព្រះត្រៃបិដក ភាគ ៦៨
[២៦៩] បើបុគ្គលបានសំឡាញ់ មានប្រាជ្ញាចាស់ទុំ ជាអ្នកប្រព្រឹត្តត្រូវគ្នា មានការនៅប្រពៃ ជាអ្នកប្រាជ្ញ អាចគ្របសង្កត់អន្ដរាយទាំងពួងបាន គប្បីមានស្មារតី មានចិត្តត្រេកអរ ប្រព្រឹត្តនៅជាមួយសំឡាញ់នោះចុះ។
[២៧០] ពាក្យថា បើបុគ្គលបានសំឡាញ់ មានប្រាជ្ញាចាស់ទុំ គឺបើបុគ្គលគប្បីបាន គប្បីចួប គប្បីប្រទះ គប្បីពើបពះនូវសំឡាញ់មានប្រាជ្ញាចាស់ទុំ ជាបណ្ឌិត ជាបញ្ញវន្ដ មានសេចក្តីចេះ មានសេចក្តីដឹង មានសេចក្តីយល់ច្បាស់ មានប្រាជ្ញាជាគ្រឿងទម្លាយកិលេស ហេតុនោះ (លោកពោលថា) បើបុគ្គលបានសំឡាញ់មានប្រាជ្ញា។
[២៧១] អធិប្បាយពាក្យថា ជាអ្នកប្រព្រឹត្តត្រូវគ្នា មានការនៅប្រពៃ ជាអ្នកប្រាជ្ញ ត្រង់ពាក្យថា ជាអ្នកប្រព្រឹត្តត្រូវគ្នា គឺ ប្រព្រឹត្តក្នុងមុខការជាមួយគ្នា។ ពាក្យថា មានការនៅប្រពៃ គឺ មានការនៅដ៏ប្រពៃ ដោយបឋមជ្ឈានក៏បាន មានការនៅដ៏ប្រពៃដោយទុតិយជ្ឈានក៏បាន ដោយតតិយជ្ឈានក៏បាន ដោយចតុត្ថជ្ឈានក៏បាន មានការនៅដ៏ប្រពៃដោយចេតោវិមុត្តិ គឺមេតា្តក៏បាន មានការនៅដ៏ប្រពៃដោយចេតោវិមុត្តិ គឺករុណាក៏បាន មុទិតាក៏បាន ឧបេក្ខាក៏បាន មានការ
ID: 637357855318988151
ទៅកាន់ទំព័រ៖