ព្រះត្រៃបិដក ភាគ ៦៨

នៅ​ដ៏​ប្រពៃ​ដោយ​អាកាសានញ្ចាយតន​សមាបត្តិ​ក៏បាន មានការ​នៅ​ដ៏​ប្រពៃ​ដោយ​វិ​ញ្ញាណ​ញ្ចា​យត​នសមាបត្តិ​ក៏បាន​ ដោយ​អា​កិ​ញ្ច​ញ្ញា​យតន​សមាបត្តិ​ក៏បាន ដោយ​នេវ​សញ្ញា​នា​សញ្ញា​យត​នសមាបត្តិ​ក៏បាន​ មានការ​នៅ​ដ៏​ប្រពៃ​ដោយ​និរោធ​សមាបត្តិ​ក៏បាន មានការ​នៅ​ដ៏​ប្រពៃ​ដោយ​ផល​សមាបត្តិ​ក៏បាន។ ពាក្យ​ថា ជា​អ្នក​ប្រាជ្ញ គឺជា​អ្នកមាន​ប្រាជ្ញា​ ជា​បណ្ឌិត​ ជា​បញ្ញ​វន្ដ មាន​សេចក្តី​ចេះ មាន​សេចក្តី​ដឹង មាន​សេចក្តី​យល់​ច្បាស់​ មាន​ប្រាជ្ញា​ជា​គ្រឿង​ទម្លាយ​កិលេស ហេតុ​នោះ (លោក​ពោល​ថា​) ជា​អ្នក​ប្រព្រឹត្ត​ត្រូវគ្នា​ មានការ​នៅ​ប្រពៃ ជា​អ្នកប្រាជ្ញ។
 [២៧២​] អធិប្បាយ​ពាក្យ​ថា គ្រប​សង្កត់​អន្ដរា​យទាំងពួង ត្រង់​ពាក្យ​ថា អន្ដរា​យ បាន​ដល់​ អន្ដរា​យ ២ គឺ អន្ដរា​យប្រាកដ ១ អន្ដរា​យកំ​បាំង ១។បេ។ ទាំងនេះ ហៅថា អន្ដរា​យប្រាកដ។បេ។ ទាំងនេះ​ហៅថា អន្ដរា​យកំ​បាំង។ ពាក្យ​ថា គ្រប​សង្កត់​អន្ដរា​យទាំងពួង​ បាន​សេចក្តី​ថា គ្រប​ គ្រប​សង្កត់ បង្គ្រប រួប​រឹត​នូវ​ពួក​អន្ដរា​យទាំងពួង ហេតុ​នោះ (លោក​ពោល​ថា​) គ្រប​សង្កត់​អន្ដរា​យទាំងពួង។
ថយ | ទំព័រទី ២៥៧ | បន្ទាប់
ID: 637357855682198186
ទៅកាន់ទំព័រ៖