ព្រះត្រៃបិដក ភាគ ៦៨
បើបុគ្គលបានសំឡាញ់ មានប្រាជ្ញាចាស់ទុំ ជាអ្នកប្រព្រឹត្តត្រូវគ្នា មានការនៅប្រពៃ ជាអ្នកប្រាជ្ញ អាចគ្របសង្កត់អន្ដរាយទាំងពួងបាន គប្បីមានស្មារតី មានចិត្តត្រេកអរ ប្រព្រឹត្តនៅជាមួយសំឡាញ់នោះចុះ។
[២៧៤] បើបុគ្គលរកមិនបានសំឡាញ់ មានប្រាជ្ញាចាស់ទុំ ជាអ្នកប្រព្រឹត្តត្រូវគ្នា មានការនៅប្រពៃ ជាអ្នកប្រាជ្ញទេ គប្បីប្រព្រឹត្តម្នាក់ឯង ដូចព្រះរាជាលះបង់ដែនដែលទ្រង់ឈ្នះហើយ ឬដូចកុយរមាស។
[២៧៥] ពាក្យថា បើបុគ្គលរកមិនបានសំឡាញ់មានប្រាជ្ញាចាស់ទុំ គឺបើបុគ្គលរកមិនបាន មិនចួប មិនប្រទះ មិនពើបពះ នូវសំឡាញ់ដែលមានប្រាជ្ញាចាស់ទុំ ជាបណ្ឌិត ជាបញ្ញវន្ដ មានសេចក្តីចេះ មានសេចក្តីដឹង មានសេចក្តីយល់ច្បាស់ មានប្រាជ្ញាជាគ្រឿងទម្លាយកិលេស ហេតុនោះ (លោកពោលថា) បើបុគ្គលរកមិនបានសំឡាញ់មានប្រាជ្ញាចាស់ទុំ។
ID: 637357856459417736
ទៅកាន់ទំព័រ៖