ព្រះត្រៃបិដក ភាគ ៦៨
ដូចព្រះពុទ្ធដីកា ដែលព្រះមានព្រះភាគត្រាស់ដូច្នេះថា ម្នាលចុន្ទៈ ញាណជាគ្រឿងរលឹកតាមនូវស្មារតីនៃព្រះតថាគត ប្រារព្ធកាលជាអតីត រមែងមាន ព្រះតថាគតនោះ ប្រាថ្នាត្រឹមណា រលឹកឃើញបានត្រឹមនោះ ម្នាលចុន្ទៈ ញាណជាគ្រឿងរលឹកតាមនូវស្មារតីនៃព្រះតថាគត ប្រារព្ធនូវកាលជាអនាគត។បេ។ ម្នាលចុន្ទៈ ញាណដែលកើតអំពីពោធិនៃព្រះតថាគត ប្រារព្ធកាលជាបច្ចុប្បន្ន រមែងកើតឡើងថា ជាតិនេះ មានក្នុងទីបំផុត ការកើតទៀតក្នុងកាលឥឡូវនេះ មិនមាន។ ឥន្រ្ទិយបរោបរិយត្តញ្ញាណ ជាតថាគតពលរបស់ព្រះតថាគត សត្តានំអាសយានុសយញ្ញាណ ជាតថាគតពលរបស់ព្រះតថាគត យមកប្បាដិហិរិយញ្ញាណ ជាតថាគតពលរបស់ព្រះតថាគត មហាករុណាសមាបត្តិញ្ញាណ ជាតថាគតពលរបស់ព្រះតថាគត សព្វញ្ញុតញ្ញាណ ជាតថាគតពលរបស់ព្រះតថាគត អនាវរណញ្ញាណ ជាតថាគតពលរបស់ព្រះតថាគត សព្វត្ថអសង្គមប្បដិហតមនាវរណញ្ញាណ ជាតថាគតពលរបស់ព្រះតថាគត។ ព្រះមានព្រះភាគ ទ្រង់ពោលអាងជាតិជាអតីតផង ពោលអាងជាតិជាអនាគតផង ទ្រង់ពោលអាង ប្រាប់ សំដែង ប្រញ័ប្ដ តាំងផ្ដើម បើក វែកញែក ធ្វើឲ្យរាក់ ប្រកាស នូវជាតិជាបច្ចុប្បន្នរបស់ព្រះអង្គផង របស់ពួកសត្វដទៃផង យ៉ាងនេះ ហេតុនោះ (លោកពោលថា) ព្រះមានព្រះភាគអង្គណា ពោលអាងកាលជាអតីត។
ID: 637356954445675716
ទៅកាន់ទំព័រ៖